អីយ៉ាស់! តារាឆ្នើមរបស់ Barcelona មិនសប្បាយចិត្តនឹងការចុះហត្ថលេខាលើ Gundogan

ខ្សែបម្រើ Pablo Gavi ត្រូវបានគេរាយការណ៍ថា មិនសប្បាយចិត្តនិងការចុះហត្ថលេខាលើកីឡាករ Ilkay Gundogan របស់ក្លិប Barcelona នោះទេ ដោយរូបគេបារម្ភអំពីការបង្ហាញខ្លួនលើទីលាន ហើយជឿថា អ្នកចាត់ការទូទៅលោក Xavi អាចនឹងដាក់កីឡាករមកពី Man City ច្រើនជាងខ្លួន។

យោងតាមរបាយការណ៍របស់គេហទំព័រ El Nacional បានឲ្យដឹងថា Gavi នៅរដូវកាលក្រោយអាចនិង Gundogan ចូលជំនួសរបស់ខ្លួនដោយលោក Xavi ឲ្យលេងជាដំណែងខ្សែបម្រើកណ្តាលជាមួយ Frenkie de Jong និង Pedri ជាក់ស្ដែងកីឡាករវ័យ ១៩ ឆ្នាំទើបតែបានបន្តកុងត្រាថ្មីជាមួយក្លិបនៅអេស្ប៉ាញ ហើយពេលនេះក៏កំពុងជួបបញ្ហាលំបាកក្នុងលក្ខខណ្ឌផ្ទេរទៀត។

គួរបញ្ជាក់ថា Gavi បានបង្ហាញខ្លួនឲ្យ Barcelona សម្រាប់រដូវកាលនេះជាង ៤៩ ប្រកួតនិងស៊ុតបញ្ចូលទី ៥ គ្រាប់៕ ប្រភព៖ sportskeeda

អត្ថបទដែលជាប់ទាក់ទង