តារាឆ្នើមរបស់ Barca រូបនេះបានត្រូវបានគេថតជាប់ដោយគាត់បានពាក់អាវ Bayern បន្ទាប់ពីរូបគេមានពាក្យចចាមអារ៉ាមជាមួយក្លិបមួយនេះ
ខ្សែបម្រើ Franck Kessie របស់ក្លិប Barcelona អាចនឹងធ្វើឲ្យ Barcelona ខឹងនិងគាត់ បន្ទាប់ពីគាត់ត្រូវបានគេប្រទះឃើញពាក់អាវរបស់ក្លិប Bayern Munich ចំពេលមានការរំពឹងទុកនៃការផ្ទេរ អនាគតរបស់ Kessie ជាមួយ Bayern គឺមិនទាន់ច្បាស់លាស់ទេ យោងតាម El Nacional រាយការណ៍ថា Xavi បានឃើញរូបភាព Kessie ក្នុងអាវ Bayern ហើយគាត់មិនចូលចិត្តសកម្មភាពរបស់គាត់ឡើយ។
កីឡាករសញ្ជាតិកូតឌីវ័ររូបនេះតែងតែបញ្ជាក់ពីបំណងចង់នៅជាមួយ Barcelona ដោយគាត់ខ្វះឱកាសប្រកួតក្នុងរដូវកាលកន្លងទៅនេះ ហើយគាត់ចាប់ផ្តើមលេងបានតែ ៧ ប្រកួតប៉ុណ្ណោះក្នុងចំណោម ២៨ ប្រកួតក្នុងលីគ ដោយស៊ុតបញ្ចូលទីបានពីរគ្រាប់។ កីឡាករវ័យ ២៦ ឆ្នាំរូបនេះអាចជាបេក្ខភាពមួយរូបដែលបានរដូវកាលដ៏ខកចិត្តរបស់គាត់នៅតំបន់ Catalonia ខណៈដែលគាត់បានរីកចម្រើននៅ Serie A ជាមួយ AC Milan មុនពេលទៅផ្លាស់ទៅ Camp Nou កាលពីរដូវក្តៅមុន ក្នុងនោះគាត់បានបង្ហាញខ្លួនចំនួន ២២៣ ដងនៅទូទាំងការប្រកួត ដោយស៊ុតបញ្ចូលទីបាន ៣៧ គ្រាប់ និង Assists ១៦ ដង។
គួរបញ្ជាក់ផងដែរថា Kessie នៅសល់កុងត្រារយៈពេល ៣ ឆ្នាំទៀត ហើយវាមិនមែនជា Bayern ដែលត្រូវបានគេរាយការណ៍ថាបង្ហាញចំណាប់អារម្មណ៍នោះទេ តែគូប្រជែងនៅ La Liga របស់ Barca ក្លិប Atletico Madrid ទៅវិញទេដែលត្រូវបានគេរាយការណ៍ថាកំពុងរក្សាការចាប់អារម្មណ៍របស់ពួកគេ៕
ប្រភព៖ Sportskeeda