យ៉ាងមិចនេះ! Declan Rice កំពុងតែធ្វើឲ្យ Arsenal និង Man City ឈឺក្បាលជាខ្លាំង

ក្លិប Arsenal ត្រូវបានគេរាយការណ៍ថាបានដាក់ដេញថ្លៃដ៏ធំមួយដើម្បីចុះហត្ថលេខាលើគោលដៅរបស់ Manchester City គឺកីឡាករ Declan Rice ពីក្លិប West Ham United ដែលមានតម្លៃប្រមាណ ១០០លានផោននិងបូកបន្ថែម ៥លានផោនទៀត យោងតាមរបាយការណ៍របស់លោក David Ornstein មកពីគេហទំព័រ The Athletic បានឲ្យដឹងថាក្រុមកាំភ្លើងធំ បានដាក់សំណើជាលើកទីបីរបស់ពួកគេដោយថែមជូន ១៥លានផោនទៀត លើការដេញថ្លៃជាលើកទីពីរដើម្បីបិទកិច្ចព្រមព្រៀងនេះ។

យ៉ាងណាមិញ បើយោងតាមអ្នកកាសែតលោក Jacob Steinberg នៃគេហទំព័រ The Guardian បានចុះផ្សាយថា West Ham មិនបានទទួលយកការដេញថ្លៃនេះទេ ដោយសារពួកគេមិនសប្បាយចិត្តនិងទូទាត់ខាលើ លើសពីនេះទៅទៀត ក្រុមញញួរធំកំពុងតែពិភាក្សាជាមួយក្លិប Manchester City ដើម្បីរង់ចាំការឆ្លើយតប ចំពោះក្លិបដែលដឹកនាំដោយលោក Pep Guardiola ក៏ធ្លាប់បាន West Ham ច្រានចោលការដេញថ្លៃផងដែរ ដោយកាលនោះពួកគេបានផ្ដល់តម្លៃប្រមាណ ៨០ លានផោនបូក ១០ លានផោនបន្ថែមទៀតក៏នៅតែបរាជ័យ។

គួរបញ្ជាក់ថា ក្លិប West Ham United ធ្លាប់បានលើកឡើងហើយថា Declan Rice នឹងត្រូវបានអនុញ្ញាតឲ្យចាកចេញនៅរដូវក្តៅនេះ បើសិនជាពួកគេមានកិច្ចព្រមព្រៀងជាមួយក្លិបណាមួយ ដែលទទួលបានតម្លៃត្រឹមត្រូវ៕ ប្រភព៖ sportskeeda

អត្ថបទដែលជាប់ទាក់ទង