Mateo Kovacic ផ្ញើសារបែបនេះទៅកាន់អ្នកគាំទ្រ Chelsea បន្ទាប់ពីគាត់ចាកចេញពីក្លិប

Mateo Kovacic បានផ្ញើសារលាទៅកាន់អ្នកគាំទ្រ Chelsea បន្ទាប់ពីការផ្លាស់ប្តូររបស់គាត់ទៅ Manchester City ត្រូវបានបញ្ជាក់កាលពីថ្ងៃអង្គារទី ២៧ ខែមិថុនា ហើយខ្សែបម្រើសញ្ជាតិក្រូអាតរូបនេះបាននិយាយថារដូវកាល ២០២២-២៣ គឺរដូវកាលដ៏លំបាកមួយដើម្បីបញ្ចប់អាជីពរបស់គាត់នៅ Stamford Bridge ក្លិបដែលនៅតំបន់ទីក្រុងឡុងដ៍ខាងលិចមួយនេះមានរដូវកាល ដែលពិបាកបំផុត ដោយសារពួកគេមិនអាចឈានទៅវគ្គបន្តក្នុងការប្រកួតពានរង្វាន់អឺរ៉ុបណាមួយឡើយ ហើយបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ១២ ក្នុងក្របខ័ណ្ឌ Premier League ។

Kovacic បានចុះហត្ថលេខាផ្លូវការក្នុងតម្លៃ ២៥ លានផោនទៅកាន់ក្លិប Manchester City ជាមួយនិងការបូកបន្ថែមចំនួន ៥ លានផោនទៀតដោយបញ្ចប់ការស្នាក់នៅរយៈពេល ៥ ឆ្នាំរបស់គាត់ រួមទាំងការខ្ចីជើងរយៈពេល 1 ឆ្នាំនៅឯក្លឹប Chelsea ផងដែរ នៅក្នុង Instagram របស់ Kovacic គាត់បានបង្ហោះរូបថតមួយឈុត ជាមួយ និងពានរង្វាន់របស់គាត់ដែលបានឈ្នះជាមួយ Chelsea ក្នុងនោះគាត់បានសរសេរនៅក្នុង caption ថា៖

“វាពិតជារីករាយមិនគួរឱ្យជឿក្នុងការលេងឱ្យក្លឹបដ៏អស្ចារ្យមួយ និងឈ្នះពានរង្វាន់ដ៏ធំបំផុតមួយចំនួននៅក្នុងកីឡា។ Chelsea គឺជាក្លឹបដែលខ្ញុំស្រលាញ់រាល់វិនាទីនៃការនៅ ប៉ុន្តែដល់ពេលដែលខ្ញុំត្រូវបន្តទៅមុខ។ រយៈពេល 12 ខែដ៏លំបាកសម្រាប់អ្នករាល់គ្នា ហើយខ្ញុំគិតថា យើងទាំងអស់គ្នាអាចយល់ស្របថា វាមិនស្របតាមស្តង់ដារ Chelsea ធម្មតាទេ ប៉ុន្តែខ្ញុំរីករាយនឹងពេលវេលារបស់ខ្ញុំនៅទីនេះនៅទីក្រុងឡុងដ៍។ ជួបគ្នាឆាប់ៗ Mateo”៕

ប្រភព៖ Sportskeeda

អត្ថបទដែលជាប់ទាក់ទង