កីឡការ Kittipanuwong បាននិយាយថាក្រុមខ្លួននៅតែមានកំហុសក្នុងការប្រកួត

ក្រុម Blue Wave Chonburi ទើបតែចាញ់ការប្រកួតដំបូងនៃរដូវកាលនេះដោយរងបរាជ័យក្រោមថ្វីជើងក្រុម Black Pearl United ក្នុងលទ្ធផល ៤-២ ចំណែកឯកីឡាករ Kittipanuwong បានបង្ហើបក្រោយចប់ការប្រកួតកាលពីពេលថ្មីៗនេះថាក្រុមរបស់ខ្លួននៅតែមានកំហុសនៅក្នុងការប្រកួតដែលតម្រូវឲ្យពួកយើងប្រឹងប្រែងបន្ថែមទៀត ។

ក្រោយពីចប់ការប្រកួតនៅក្នុងសប្តាហ៍ទី៧ លោក Panus Kittipanuwong ជាកីឡាករឆ្នើមរបស់ក្លិប Blue Wave Chonburi បានផ្តល់បទសម្ភាសន៍មកកាន់​សារព័ត៌មាន​ថា ក្រុមរបស់ខ្លួនពិតជាខំប្រឹងដណ្តើមយក ៣ពិន្ទុខ្លាំងណាស់សម្រាប់ការប្រកួតមួយនេះដើម្បីនៅឈរលើកំពូលតារាងនៃលីគហ្វូតសាលថៃ ប៉ុន្តែនៅតង់ទី១ ពួកយើងបានបង្កើតកំហុសជាច្រើនលើកច្រើនសារទើបធ្វើឲ្យក្រុមគូបតិបក្សមានឱកាសនាំមុខមកលើក្រុមខ្លួន មិនត្រឹមតែប៉ុណ្ណោះកីឡាកររូបនេះបានបានបន្ថែមទៀតថាកំហុសនេះបានកើតឡើងដដែលៗនៅក្នុងការប្រកួតហើយរូបគេនិងក្រុមរបស់ខ្លួនសន្យាថាសិក្សាពីកំហុសមួយនេះបន្ថែមទៀតនឹងព្យាយាមធ្វើឲ្យបានល្អនៅការប្រកួតក្រោយ ។

គួរបញ្ជាក់ផងដែរថា Blue Wave Chonburi ជាក្រុមទទួលចំណាត់ថ្នាក់លេខ ២ នៅក្នុងពានរង្វាន់ហ្វូតសាលថៃលីគ កាលពីរដូវកាលមុន ៕

អត្ថបទដែលជាប់ទាក់ទង