ឱកាសល្អណាស់! ឯកឧត្តម ដួង តារា ប្រកាសរកអ្នកកាន់ Tik Tok សម្តេច និងផ្តល់ងារជាជំនួយការ
រាជធានីភ្នំពេញ៖ ថ្មីៗនេះ យុវជនដែលមានទេពកោសល្យ ពូកែ ឆ្នើម ទៅលើជំនាញពិតប្រាកដណាមួយ តែងត្រូវបានសម្តេចនាយករដ្ឋមន្ត្រី ផ្តល់ឱកាសធ្វើជាជំនួយការផ្ទាល់របស់សម្តេចតេជោ និងផ្តល់ក្របខណ្ឌរដ្ឋ ដើម្បីចូលរួមបម្រើសង្គមជាតិ និងបេសកម្មរបស់សម្តេចផ្ទាល់ផងដែរ ឥឡូវនេះមានឱកាសបន្តទៀតហើយសម្រាប់អ្នកដែលបង្កើត Tik Tok សម្តេច ដោយឯកឧត្តម ដួង តារា ដែលជាជំនួយការផ្ទាល់គ្រប់គ្រងផ្នែកព័ត៌មានវិទ្យា កំពុងប្រកាសរកម្ចាស់ផេក ដែលមានអ្នក Followers 316,7 K និង Like 4,3M មកទទួលការងារជាជំនួយការសម្តេចតេជោបន្ថែមផងដែរ។
ឯកឧត្តម ដួង តារា ក៏បានប្រកាសលេខទំនាក់ទំនង ដើម្បីឲ្យម្ចាស់ផេកផ្ទាល់ ទំនាក់ទំនងទៅឯកឧត្តមផងដែរ ដោយមានលេខទូរស័ព្ទ 017 404 888 សូមម្ចាស់ផេកខាងលើបានឃើញព័ត៌មាននេះហើយទាក់ទងទៅឯកឧត្តមផង បើសិនបានឃើញព័ត៌មាននេះរួចហើយ និងចូលរួមត្រេកអរផងដែរ សម្រាប់ឱកាសក្លាយជាជំនួយការសម្តេចនាយករដ្ឋមន្ត្រី ដើម្បីបំពេញការងារដ៏មានទេពកោសល្យមួយនេះ៕