ទឹកឃ្មុំល្អមានគុណសម្បត្តិច្រើនណាស់សម្រាប់សុខភាព កុំមើលរំលងអត្ថបទនេះ!

ការទទួលទានទឹកឃ្មុំជួយការពារ និងអញ្ចាញធ្មេញ តាមរយៈសកម្មភាពប្រឆាំងនិងការរលាក និងប្រឆាំងអុកស៊ីតកម្មរបស់វា ហើយលើសពីនេះ វារួមចំណែកក្នុងការថែរក្សាបាក់តេរីល្អក្នុងប្រព័ន្ធក្រពះពោះវៀនផង និងជាលទ្ធផល វាអាចមានប្រសិទ្ធភាពក្នុងការព្យាបាល ការរំលាយអាហារកម្រិតស្រាល និងបញ្ហាពោះវៀនថែមទៀត។

នៅពេលអ្នកទទួលទានទឹកឃ្មុំ រាងកាយរបស់អ្នកនឹងបំបែកវាចោល ហើយប្រើវាស្រដៀងនិងស្ករធម្មតាផ្សេងទៀត និងទឹកឃ្មុំដែលកែច្នៃតិចតួចមានសមាសធាតុប្រឆាំងអុកស៊ីតកម្មមួយចំនួន ដែលនេះជាមូលហេតុដែលពេលខ្លះវាត្រូវបានគេចាត់ទុកថាមានសុខភាពល្អ។

សូមចងចាំថា វាជារឿងចម្លែកសម្រាប់មនុស្សទិញទឹកឃ្មុំប្រភេទនេះ និង​ទោះបីជាយ៉ាងនេះក្តី ទឹកឃ្មុំនៅតែជាកាបូអ៊ីដ្រាតសាមញ្ញ ហើយ​មានការស្រាវជ្រាវមានកម្រិតផ្សេងទៀតដែលបង្ហាញថាទឹកឃ្មុំជួយសម្រួលដល់ការក្អក ឬជួយអាឡែស៊ី និងទឹកឃ្មុំគឺល្អក្នុងការប្រើជាផ្នែកនៃរបបអាហារដែលមានសុខភាពល្អក្នុងកម្រិតមធ្យម ប៉ុន្តែវាមិនមានសុខភាពល្អជាពិសេសនោះទេ។

ថ្វីត្បិតតែទឹកឃ្មុំជាប្រភពនៃជាតិស្ករក៏ដោយ វាមានបរិមាណតិចតួចនៃវីតាមីន និងសារធាតុរ៉ែមួយចំនួន។ សមាសធាតុសុខភាពដែលទឹកឃ្មុំមានគឺប៉ូលីហ្វេណុល ដោយទឹកឃ្មុំកែច្នៃតិចតួចនឹងផ្តល់សារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចពន្យារភាពចាស់ និងកាត់បន្ថយហានិភ័យនៃជំងឺ។ ជ័រមួយប្រភេទហៅថា propolis ដែលអាចជួយដល់សុខភាពបេះដូង ត្រូវបានរកឃើញនៅក្នុងទឹកឃ្មុំ។

អត្ថបទបកប្រែដោយ៖ កញ្ញា មាស សំនៀង

អត្ថបទដែលជាប់ទាក់ទង