គ្រាន់តែ Haaland ថតជាមួយតារាដែលម៉ូក្រូអាតសោះ ស្រាប់តែអ្នកគាំទ្របញ្ចេញមតិបែបនេះ

អ្នកគាំទ្រដ៏សិចស៊ីរបស់ជម្រើសជាតិក្រូអាតក្នុងព្រឹត្តិការណ៍ World Cup ២០២២ កញ្ញា Ivana Knoll បានចែករំលែករូបភាពនៃដំណើរកំសាន្តជាមួយតារាឆ្នើម Erling Haaland របស់ក្លិប Manchester City បន្ទាប់ពីអ្នកទាំងពីរបានថតរូបជាមួយគ្នានៅឯឆ្នេរ Playa Soleil តំបន់ Ibiza ប្រទេសអេស៉្បាញ។

ក្នុងនោះដែល ធ្វើឲ្យអ្នកគាំទ្រជាងបីលាននាក់នៅក្នុង Instagram របស់នាងផ្ទុះការចាប់អាម្មណ៍និងធ្វើការចែករំលែករូបភាពមួយនេះជាច្រើនទៅលើបណ្ដាញសង្គម ហើយអ្នកខ្លះបានបញ្ចេញមតិបែបលេងសើចផ្សេងៗគ្នាថា៖ “Haaland នៅតែជាអ្នករកគ្រាប់បាល់បានច្រើនជាងគេ សូម្បីតែនៅថ្ងៃឈប់សម្រាកក៏ដោយ, គ្មានអ្នកណាម្នាក់អាចបញ្ឈប់ការស៊ុតបញ្ចូលទីបានរបស់ Haaland បាននោះទេទាំងក្នុងទីលាននិងក្រៅទីលាន, រឿងតែមួយគត់ដែលធ្វើឲ្យ Haaland មានស្នាមញញឹមនៅពេលរូបគេដើរជាមួយ Ivana Knoll”។

យ៉ាងណាក្ដី ខ្សែប្រយុទ្ធ Erling Haaland បានទៅចូលរួមពិធីមង្គលការរបស់មិត្តរួមក្រុមកីឡាករ Aymeric Laporte ជាមួយមិត្តរួមស្រី Sara Botello មុនពេលជួបជាមួយកញ្ញា Ivana Knoll ក្នុងនោះមានកីឡាកររបស់ក្លិប Man City ជាច្រើនបានចូលរួម៕ ប្រភព៖ dailymail

អត្ថបទដែលជាប់ទាក់ទង