កីឡាករម្នាក់អះអាងថា Ronaldo និង Messi មិនគួរឈ្នះពាន Ballon d’Or ឡើយ

អតីតកីឡាករក្លិប Juvenal លោក Alberto Edjogo ធ្លាប់បាននិយាយថា ការបោះឆ្នោតរបស់លោកសម្រាប់ពានរង្វាន់ Ballon d’Or ហេតុអ្វីត្រូវបានទៅលើកីឡាករ Lionel Messi និង Cristiano Ronaldo វិញដែលមានភាគរយខ្ពស់ក្នុងការទទួលបានអំឡុងឆ្នាំ ២០១៣ ដោយ Edjogo បាននិយាយថាលោកបានជ្រើសរើស Didier Drogba និង Andres Iniesta សម្រាប់ពានរង្វាន់នេះ។

ទោះជាយ៉ាងណា Ronaldo និង Messi ស្ថិតក្នុងកីឡាករលំដាប់កំពូលនៃអាជីពរបស់ពួកគេនៅពេលនោះ ដែល Ballon d’Or មើលទៅដូចជាមានការប្រណាំងប្រជែងតែពួកគេពីររូបប៉ុណ្ណោះក្នុងទសវត្សរ៍ចុងក្រោយនេះ ជាក់ស្ដែង Drogba បានជួយឲ្យ Chelsea ឈ្នះពានរង្វាន់ UEFA Champions League នៅរដូវកាលនោះ ម្យ៉ាងវិញទៀត Iniesta បានបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យសម្រាប់ Barcelona ។

Edjogo បាននិយាយប្រាប់គេហទំព័រ Gol Play ថា៖ “ចំពោះ Messi និង Ronaldo ខ្ញុំមិនបានបោះឆ្នោតឲ្យពួកគេណាមួយឡើយ នោះហើយជាមូលហេតុដែលខ្ញុំនិយាយថា ខ្ញុំមិនជឿលើអ្វីទាំងអស់អំពីពានរង្វាន់ទាំងនោះ ចាប់​តាំង​ពី​ពេល​នោះ​មក ខ្ញុំ​គិត​ថា​ពាន​រង្វាន់​ទាំង​នេះ​គ្មាន​តម្លៃ​”។

គួរបញ្ជាក់ថា Cristiano Ronaldo បានឈ្នះ Ballon d’Or ប្រាំដងក្នុងអាជីពដ៏អស្ចារ្យរបស់គេ ម៉្យាងវិញទៀត Messi បានលើកពានមួយនេះរហូតដល់ចំនួន ៧ ដង តែក្នុងឆ្នាំ ២០១៣ កីឡាករដែលឈ្នះ Ballon d’Or គឺ Ronaldo៕ ប្រភព៖ sportskeeda

អត្ថបទដែលជាប់ទាក់ទង