ប្រធានក្លិប Barcelona បានបង្ហើបថា De Jong មិនមែនសម្រាប់លក់នោះទេ
ប្រធានក្លិប Barcelona លោក Joan Laporta បានបង្ហើបថាកាលពី ១ឆ្នាំមុនមានក្លិបមួយហ៊ានទិញ Frenkie De Jong នឹងផ្តល់អ្វីៗគ្រប់យ៉ាងឲ្យតែពួកគេទទួលបានកីឡាកររូបនេះពី Barcelona ប៉ុន្តែត្រូវលោកមិនយល់ព្រមនឹងសំណើមួយនោះទេ ។
លោក Joan Laporta បានប្រាប់មកកាន់សារព័ត៌មាន Onze TV3 ថា កាលពី ១ឆ្នាំមុនលោកបានទទួលសំណើពីក្លិបមួយពួកគេចង់បានខ្សែបម្រើ Frenkie De Jong ក្នុងតម្លៃប្រមាណ ១០០លានអឺរ៉ូ តែលោកបានបដិសេធហើយបានប្រាប់ពួកគេថាកីឡាកររូបនេះមិនមែនសម្រាប់លក់ទេ តាមប្រភពខាងលើបានបន្ថែមទៀតថា កាលពីប្រមាណឆ្នាំមុនមានដំណឹងថា Manchester United ចង់បានកីឡាកររូបនេះដូចគ្នា ប៉ុន្តែខាងបិសាចក្រហមក៏បានបរាជ័យក្នុងការទិញកីឡាកររូបនេះផងដែរ ។
គួរបញ្ជាក់ផងដែរថាកីឡាករ De Jong បានផ្ទេរមកលេងនៅ Barca កាលពីឆ្នាំ ២០១៩ កីឡាកររូបនេះបង្ហាញខ្លួនឲ្យក្លិបមួយនេះបាន ១៣១ដង និងរកបានចំនួន ១០គ្រាប់ ៕