De Gea បច្ចុប្បន្នមិនមែនជាកីឡាករ Man Utd ទៀតនោះទេ
អ្នកចាំទី David De Gea បច្ចុប្បន្នមិនមែនជាកីឡាកររបស់ក្លិប Manchester United ទៀតនោះទេក្រោយពីរូបគេបានផុតកុងត្រាជាមួយក្រុមបិសាចក្រហមបានផុតកំណត់កាលពីថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ ។
បើយោងតាមការចុះផ្សាយរបស់ Sky Sport បានឲ្យដឹងថាលោក Erik Ten Hag មានបំណងនាំយកអ្នកចាំទីរបស់ Inter Milan គឺកីឡាករ André Onana ចូលរួមជាមួយនឹងក្រុមនៅរដូវកាលបន្ទាប់ពីអ្នកចាំទី De Gea បានផុតកុងត្រាជាមួយនឹងក្លិប យ៉ាងណាមិញខាង Man Utd មានបំណងពិភាក្សាជាមួយ De Gea នៅក្នុងសប្ដាហ៍នេះដើម្បីចរចារពិនិត្យលទ្ធភាពកុងត្រាថ្មី ប៉ុន្តែយើងមិនទាន់ដឹងថាកីឡាកររូបនេះបានយល់ស្របជាមួយនឹងសំណើរបស់ក្លិបមួយនេះឬអត់នោះទេ ។
គួរបញ្ជាក់ផងដែរថាអ្នកចាំទី De Gea បានចូលរួមរស់ជាមួយបិសាចក្រហមតាំងពីឆ្នាំ២០១១ រហូតមកដល់ពេលនេះកីឡាកររូបនេះបានបង្ហាញខ្លួនឲ្យក្រុម Manchester United បានរហូតទៅដល់ ៥៤៥ ប្រកួតឯនោះ ៕