លោក Rio Ferdinand ថា Haaland មានគំនិតមួយដូចទៅនិង Ronaldo

កីឡាករ Erling Haaland បច្ចុប្បន្នអាយុ ២២ឆ្នាំបានក្លាយជាខ្សែប្រយុទ្ធដ៏មុតស្រួចបំផុតម្នាក់ក្នុងពិភពបាល់ទាត់ សមត្ថភាព​យ៉ាងអស្ចារ្យរបស់គេ​ក្នុង​ការ​ស្វែង​រកគ្រាប់បាល់​មិន​អាច​ប្រៀបធៀបនរណាម្នាក់បាន​ទេ​នៅ​ពេល​នេះ ក្រៅពីជំនាញជាអ្នកស៊ុតបញ្ចូលទីខ្លាំងមួយរូប Haaland មានហេតុផលចម្បងមួយដែលនៅពីក្រោយកីឡាករបាល់ទាត់ដែលទើបតែរះនៅពេលនេះ ក្នុងនោះលោក Rio Ferdinand បានរកឃើញភាពស្រដៀងគ្នារវាង Haaland និង Ronaldo។

ថ្លែងបន្ទាប់ពីការឈ្នះពានរង្វាន់ UEFA Champions League វគ្គផ្តាច់ព្រ័ត្ររបស់ Manchester City ទល់និង Inter Milan លោក Ferdinand បាននិយាយថា៖” Haaland មានផ្នត់គំនិតមួយដែលចេញពីមនុស្សដ៏អស្ចារ្យ ហើយរូបគេមានភាពអត់ធ្មត់ ដែលយើងមើលឃើញស្រាប់ ពិសេសទៀតនោះ ខ្ញុំឃើញស្រមោលរបស់ Cristiano Ronaldo នៅក្នុងចិត្តរបស់គេ” ដោយលោកបន្ថែមទៀតថា៖”នៅពេលដែលអ្នកក្រឡេកមើលទៅក្នុងភ្នែករបស់ Haaland ឃើញថាមិនមែនខ្ញុំគិតថាគេអាត្មានិយមទេ ប៉ុន្តែតំបន់ដែលគេលេងគឺជាចំនុចប្រសព្វ និងជាកន្លែងដែលអាចស៊ុតបញ្ចូលទីគ្រប់គ្រាន់ ហើយគ្រាប់បាល់ទាំងអស់ត្រូវតែមករកទីនោះ”។

គួរបញ្ជាក់ថា ខ្សែប្រយុទ្ធ Erling Haaland គឺជាកីឡាករមួយរូបដែលកំពុងជោគជ័យខ្លាំង ពិសេសរូបគេអាចទទួលបានពានរង្វាន់ដល់ទៅបីក្នុងមួយរដូវកាលជាមួយក្លិប Manchester City សម្រាប់ការចូលរួមជាមួយក្រុមរបស់លោក Pep Guardiola ជាលើកដំបូង៕ ប្រភព៖ sportskeeda

អត្ថបទដែលជាប់ទាក់ទង