លោក Ten Hag ប្រាប់ពីតួនាទីសំខាន់ណាស់សម្រាប់ Mason Mount
អ្នកចាត់ការទូទៅលោក Erik Ten Hag បានប្រាប់ខ្សែបម្រើ Mason Mount ថា លោកចង់ឲ្យរូបគេក្លាយជាកីឡាករសំខាន់សម្រាប់ Manchester United ដោយកីឡាករសញ្ជាតិអង់គ្លេសរូបនេះបានចូលរួមជាមួយក្រុមបិសាចក្រហមក្នុងកិច្ចព្រមព្រៀង ៦០ លានផោន ដែលគេទទួលបានប្រាក់ពលកម្មប្រហែល ២៥០,០០០ ផោនក្នុងមួយសប្តាហ៍។
ជាការពិតណាស់ Mount បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៥ ឆ្នាំដើម្បីមកកាន់ទឹកដី Old Trafford បន្ទាប់ពីការផ្លាស់ប្តូរបស់ពីក្លិប Chelsea ដែលរូបគេនឹងក្លាយជាជម្រើសខ្សែបម្រើមួយផ្សេងទៀតសម្រាប់លោក Ten Hag ដែលគ្រោងប្រើប្រាស់សម្រាប់រដូវកាលថ្មី Premier League រួមជាមួយការប្រកួត Champions League កីឡាករវ័យ ២៤ ឆ្នាំ ទំនងជានិងប្រជែងជាមួយ Scott McTominay, Fred និង Christian Eriksen សម្រាប់កន្លែងមួយក្នុងជម្រើស១១នាក់ដំបូង ជាមួយ Bruno Fernandes និង Casemiro។
ចំពោះលោក Ten Hag បានបញ្ជាក់ថា លោកមានផែនការធំសម្រាប់ខ្សែបម្រើរូបនេះក្នុងអំឡុងពេលកិច្ចប្រជុំលើកដំបូងរបស់ពួកគេចាប់តាំងពីការផ្ទេរកំពុងដំណើរការ ដោយលោកបានប្រាប់ Mount ថា៖ “ខ្ញុំចង់ឲ្យអ្នកក្លាយជាកីឡាករដ៏សំខាន់សម្រាប់ក្រុមនេះ”។
គួរបញ្ជាក់ថា Mason Mount អាចនឹងជួយបន្ថែមដល់ការរកគ្រាប់បាល់ និង Assist ដល់កីឡាករ Manchester United ខណៈដែលរូបគេអាចរកគ្រាប់បាល់បានជាង ៥៨ គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមចំនួន ៥៣ លើកក្នុងការបង្ហាញខ្លួនលើទីលាន ២៧៩ ដងសម្រាប់ក្លិប៕ ប្រភព៖ thesun