ម្ចាស់ចំការឫស្សីបានត្រឹមតែខកចិត្ត ខណៈដែលខ្លួនមកចម្ការដើម្បីប្រមូលផល ប៉ុន្តែត្រូវជួបរឿងមួយនេះ (មានវីដេអូ )

សិល្ប៖ នៅថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ ២០២៣នេះ ម្ចាស់ចំការឫស្សីដែលមានគេស្គាល់គណនី Facebook ឈ្មោះ “ ចំការបំពេញរាជ្យ លក្ខិណា ” នៅខេត្តសៀមរាប បានចេញវីដេអូ និយាយរៀបរាប់ដោយខកចិត្តជាខ្លាំង ខណៈដែលខ្លួនបានមកចម្ការ ដើម្បីប្រមូលផងទំពាំងយកទៅលក់ ប៉ុន្តែបែរជាទំពាំងត្រូវបានចោរលួចកាត់គ្រប់គុម្ព និងស្ទើរតែគ្មានសល់ ។
ម្ចាស់ចម្ការខាងលើក៏បានសំណូមពរ ឲ្យប្រធានភូមិជួយអន្តរាគមន៍ និង ចេញវិធានការជួយទប់ស្កាត់ចោរ ដែលមកលួចទំពាំងរបស់ខ្លួនផង ព្រោះថាពេលកន្លងមក គឺតែងតែមានចោរមកលួចទំពាំងជារឿយៗ ចំណែកឯខ្លួនជាម្ចាស់ចម្ការវិញមិនដែលបានប្រមូលផលទាន់ចោរនោះទេ ។
គួររំឭកផងដែរថា ម្ចាស់ចំការឫស្សីដែលមានគណនី Facebook ឈ្មោះ “ ចំការបំពេញរាជ្យ លក្ខិណា ” នេះ ធ្លាប់បានបង្ហោះវីដេអូម្ដងរួចមកហើយកាលពីពេលកន្លងទៅ ជុំវិញរឿងរ៉ាវដែលម្ចាស់ចម្ការ បានបង្ហោះវីដេអូបង្ហាញមុខរបស់ចោរ ដែលបានលួចទំពាំងរបស់ខ្លួននោះ តែត្រូវបានមហាជនគាំទ្រចោរ និងបានផ្ដល់ជំនួយថែមទៀតផង ៕

អត្ថបទដែលជាប់ទាក់ទង