អីយ៉ាស់! Spur នឹងផ្ដល់កុងត្រាធំមួយជូន Kane

យោងតាមកាសែត Guardian បានរាយការណ៍ថា ក្លិប Tottenham Hotspur បានធ្វើការផ្តល់ជូនកិច្ចសន្យាថ្មីដ៏ធំមួយដល់ខ្សែប្រយុទ្ធឆ្នើមរបស់ខ្លួនគឺ Harry Kane ដែលមានលក្ខខណ្ឌអាចទទួលបានប្រាក់ពលម្ម ២០០,០០០ ផោនក្នុងមួយសប្តាហ៍ តែទោះជាយ៉ាងណាក៏ដោយ រូបគេមិនមានចេតនាចុះហត្ថលេខាលើវាភ្លាមៗនោះទេ ​ខណៈ​ពេល​ដែល​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​តែ​បើក។

ជាការពិតណាស់ Spur មិនមានគម្រោងលក់ Kane ឡើយដោយប្រធានក្លិបលោក Daniel Levy ដឹងច្បាស់ថាប្រជាប្រិយភាពរបស់លោកនឹងធ្លាក់ចុះ ប្រសិនបើខ្សែប្រយុទ្ធរូបនេះចាកចេញពីក្រុមមាន់ខ្នាយមាស សារៈសំខាន់របស់កីឡាករវ័យ ២៩ ឆ្នាំចំពោះ Spurs មិនអាចនិយាយបានឡើយ ដែលរូបគេជាអ្នកស៊ុតបញ្ចូលទីបំបែកកំណត់ត្រាគ្រប់ពេលវេលារបស់ក្លិប កាលពីរដូវកាលមុន គេអាចរកគ្រាប់បាល់បានជាង ៣០ គ្រាប់ក្នុងការបង្ហាញខ្លួន ៣៨ ប្រកួតនៅ Premier League ដែលក្លាយជាកីឡាករតាមពីក្រោយ Erling Haaland ។

គួរបញ្ជាក់ថា Harry Kane កំពុងបង្ហាញសញ្ញាណថានឹងចាកចេញក្នុងពេលឆាប់ៗ ហើយក្លិបពីរដែលចាប់អារម្មណ៍នោះគឺ Manchester United និង Bayern Munich៕ប្រភព៖ tribuna

អត្ថបទដែលជាប់ទាក់ទង