ពិតទេដែលថា Ronaldo ជាមនុស្សស្រលាញ់ភេទដូចគ្នា បន្ទាប់ពី Rihanna និយាយបែបនេះ…??
តារាចម្រៀង Pop Rihanna បាននិយាយចម្លែកៗថា Cristiano Ronaldo ជាមនុស្សដែលស្រលាញ់ភេទដូចគ្នា បន្ទាប់ពីនាងបានជួបជាមួយប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់នៅឯការប្រគុំតន្ត្រីមួយកាលពីឆ្នាំ 2013 ។
ដើម្បីកុំអោយមានការយល់ច្រលំអត្ថបទមួយនេះគ្រាន់តែលើកបង្ហាញអំពីពាក្យចចាមអារ៉ាមដែលធ្លាប់កើតមានប៉ុណ្ណោះ ដោយពុំមានចេតនាញុះញង់អោយមានការរើសអើងអ្នកស្រលាញ់ភេទដូចគ្នាឡើយ ជាការពិតណាស់ Ronaldo ដែលត្រូវបានគេដឹងថាគឺជាអ្នកគាំទ្រដ៏ធំរបស់តារាចម្រៀង Barbadian មួយរូបផងដែរ លើសពីនេះទៅទៀតអ្នកទាំងពីរថែមទាំងបានជួបគ្នាបន្ទាប់ពីបញ្ចប់កម្មវិធី ដោយតារាឆ្នើមរបស់ Real Madrid បានបង្ហោះរូបនៅក្នុងបណ្តាញសង្គម Twitter ដើម្បីចែករំលែករូបភាព ដែលអ្នកទាំងពីរស្ថិតក្នុងពេលវេលាដ៏រីករាយ យ៉ាងណាមិញរូបភាពមួយសន្លឹកនេះបាននាំឲ្យមានពាក្យចចាមអារ៉ាមអំពីស្នេហាដែលអាចកើតមានរវាង Ronaldo និង Rihanna ទោះបីជា Ronaldo កំពុងមានទំនាក់ទំនងជាមួយតារាម៉ូដែលរុស្ស៊ីនាង Irina Shayk ក៏ដោយ ស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយជាច្រើនបន្តធ្វើការប៉ាន់ស្មានអំពីលក្ខណៈនៃទំនាក់ទំនងរបស់ពួកគេ ជាមួយគ្នានេះដែរតារា Pop រូបនេះបាននិយាយខុសពីធម្មតាក្នុងន័យថា អតីតតារាឆ្នើមរបស់ក្រុម Manchester United គឺជាមនុស្សស្រលាញ់ភេទដូចគ្នា ។
ដកស្រង់ពាក្យសម្តីដើម Rihanna បានផ្តល់កិច្ចសម្ភាសន៍មួយជាមួយកាសែត La Nacion របស់អាហ្សង់ទីនថា៖ «ខ្ញុំមានមិត្តស្រឡាញ់ភេទដូចគ្នាជាច្រើន ហើយខ្ញុំក៏គាំទ្រភាពចម្រុះផ្លូវភេទមួយនេះដែរ។ពិតណាស់ការឆ្លើយតបរបស់ Rihanna ទៅនឹងសំណួរអំពីលក្ខណៈនៃទំនាក់ទំនងរបស់នាងជាមួយ Ronaldo បានធ្វើឲ្យអ្នកគាំទ្ររបស់កំពូលកីឡាកររូបនេះមានការភាន់ច្រឡំ ខណៈដែលកីឡាករព័រទុយហ្គាល់រូបនេះកំពុងរស់នៅជាមួយ Irina Shayk នៅឡើយ។
យ៉ាងណាមិញទោះបីជា CR7 បានបែកគ្នាជាមួយនឹងតារាម៉ូដែលសញ្ជាតិរុស្សីតាំងពីពេលនោះមកក៏ដោយ ក៏គ្មានភស្តុតាងណាមួយដែលដែលអាចបង្ហាញថាប្រធានក្រុម Al-Nassr ជាមនុស្សស្រឡាញ់ភេទដូចគ្នានោះទេ។