កីឡាកររូបនេះមានបំណងចង់ទៅលេងនៅ អារ៉ាប៊ីសាអ៊ូឌីត

កីឡាករ Riyad Mahrez បានពិចារណាចង់ចាកចេញពីក្លិប Manchester City នឹងមានគម្រោងបន្តអាជីពបាល់ទាត់របស់ខ្លួននៅឯ​​ក្លិប​ក្នុង​ប្រទេស​ អារ៉ាប៊ីសាអ៊ូឌីត នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Goal ។

តាមប្រភពខាងលើបានអោយដឹងថាកីឡាកររូបនេះអាចនឹងចូលរួមជាមួយក្លិប Al-Ahli របស់ប្រទេស អារ៉ាប៊ីសាអ៊ូឌីត ជាមួយនឹងប្រាក់ឈ្នួលប្រមាណ ២៧លានដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ យ៉ាងណាមិញការផ្ទេរមួយនេះមិនទាន់បានកើតឡើងនោះទេលុះត្រាតែក្លិប មេឃខៀវ មួយនេះយល់ព្រមអោយរូបគេចាកចេញទើបរូបគេអាចសម្រេចបំណងរបស់ខ្លួនបាន បច្ចុប្បន្ននេះក្លិបមួយនេះមិនទាន់មានគម្រោងលក់កីឡាករសញ្ជាតិ អាល់ហ្សេរី​ នេះនោះទេដោយ​បានលើកហេតុផលថាកុងត្រា​របស់​គេ​នៅ​មានសពុលភាពដល់​ឆ្នាំ២០២៥ ឯណោះ ។

គួរបញ្ជាក់ថា Mahrez បាន​ចូលរួមជាមួយក្លិប Man City តាំង​ពី​ឆ្នាំ២០១៨មក ដោយកីឡាករ​រូប​នេះ​លេង​បាន ២៣៦ប្រកួត នឹងរកគ្រាប់បាល់​បាន ៧៨គ្រាប់ ៕

អត្ថបទដែលជាប់ទាក់ទង