Casemiro និយាយទៅកាន់ Man United ថា ខ្ញុំស្រលាញ់ទីនេះតាំងពីថ្ងៃដំបូង
នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីល Placar ខ្សែបម្រើ Casemiro បានរៀបរាប់ពីការសម្រេចចិត្តរបស់រូបគេក្នុងការចូលរួមជាមួយនិងក្លិប Manchester United បន្ទាប់ពីចាកចេញពី Real Madrid កាលពីរដូវក្តៅមុន។
ដោយ Casemiro បាននិយាយថា៖”ដំបូងខ្ញុំបាននិយាយជាមួយរបស់គ្រួសារខ្ញុំ វាជាឱកាសដើម្បីចាកចេញពីក្លិបធំកំពូលមួយ ហើយពួកគេក៏អនុញ្ញាតឲ្យខ្ញុំធ្វើតាមឆន្ទៈរបស់ខ្ញុំ ប្រសិនបើពីរទៅបីឆ្នាំខាងមុខ ខ្ញុំមិនចាកចេញពី Real Madrid ទៅក្លិបធំមួយទៀតនោះទេ ខ្ញុំនិងមិនអាចផ្លាស់ប្តូរលីគ និងលេងឲ្យក្លិបយក្សមួយផ្សេងទៀតនោះទេ”។
រូបគេបានបន្ថែមទៀតថា៖”គ្រប់គ្នានៅក្នុងក្លិបតែងតែស្រលាញ់គ្នាខ្លាំងណាស់ ខ្ញុំមានអារម្មណ៍ថាស្រលាញ់តាំងពីថ្ងៃដំបូងមក ដែលវាមិនងាយស្រួលនោះទេ បន្ទាប់ពីចំណាយពេលដប់ឆ្នាំនៅ Real Madrid វាជាលទ្ធផលនៃការងារនៅលើទីលាន វាគឺជាការរួមបញ្ចូលគ្នាដ៏ល្អនៃអ្នកគាំទ្រ បុគ្គលិក កីឡាករ ហើយនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការសម្របខ្លួនរបស់ខ្ញុំ”។
គួរបញ្ជាក់ថា Casemiro គឺជាកីឡាករសំខាន់ក្នុងក្រុមរបស់លោក Erik ten Hag ដោយបង្ហាញខ្លួនលើទីលានជាង ៤៥ ដងក្នុងការប្រកួតដំបូងរបស់គេនៅ Old Trafford ហើយបន្ទាប់ពីអវត្តមានមួយឆ្នាំក្នុងការប្រកួត Champions League ពេលនេះខ្សែបម្រើឆ្នើមរូបនេះអាចបង្ហាញខ្លួនម្ដងទៀតជាមួយក្រុមបិសាចក្រហមសម្រាប់រដូវកាលថ្មី៕ ប្រភព៖ tribuna