Kim Min-jae បានសម្រេចចិត្តចូលរួមជាមួយ Bayern Munich
តាមសារព័ត៌មានមួយបានចុះផ្សាយថាក្លិប Bayern Munich បានសម្រេចក្នុងការផ្ទេរយកកីឡាករ Kim Min-jae ជាផ្លូវការហើយ រង់ចាំតែថ្ងៃកីឡាកររូបនេះចូលមកពិនិត្យសុខភាពដើម្បីចូលរួមជាមួយនឹងក្រុមប៉ុណ្ណោះ ។
យោងតាមការចុះផ្សាយរបស់ Fabrizio Romano បានអោយដឹងថាពេលនេះកីឡាករ Kim Min-jae បានក្លាយជាកីឡាកររបស់ Bayern Munich រង់ចាំតែថ្ងៃប្រកាសប៉ុណ្ណោះ ក្លិបបាល់ទាត់ Napoli បានលក់ខ្សែការពារសញ្ជាតិ កូរ៉េខាងត្បូងរូបនេះអោយទៅក្លិបយក្សមួយនេះក្នុងតម្លៃប្រមាណ ៥០ លានអឺរ៉ូ តាមប្រភពដដែលបានអោយដឹងថាមានក្លិបជាច្រើននៅទ្វីបអឺរ៉ុប ដែលចង់បានខ្សែការពារវ័យ ២៧ឆ្នាំរូបនេះ តែការពិភាក្សាត្រូវបានបរាជ័យ ។
គួរបញ្ជាក់ផងដែរថា Kim Min-jae បានបង្ហាញទម្រង់លេងយ៉ាងល្អឲ្យក្លិប Napoli ក្នុងរដូវកាល ២០២២/២០២៣ ដោយបានរួមចំណែកជួយក្លិបឈ្នះពាន Serie A ជាលើកដំបូងក្នុងរយៈពេលជាង ៣០ ឆ្នាំ៕