កីឡាករ ៥ រូបដែលល្អបំផុតនៅក្នុងពានរង្វាន់ Euro U-21 (មានវីដេអូ)
U-21 Euro Championship ឬ UEFA European Under-21 Championship ធ្វើឡើងរៀងរាល់ពីរឆ្នាំម្តង ការប្រកួតនេះគឺជាការបង្ហាញពីទេពកោសល្យដ៏ឆ្នើមរបស់កីឡាករបាល់ទាត់វ័យក្មេងដែលមកពីទូទាំងទ្វីបអឺរ៉ុប ហើយការប្រកួតនេះដើរតួជាការប្រមូលផ្តុំនូវទេពកោសល្យសម្រាប់ក្រុមជម្រើសជាតិ និងអ្នកគ្រប់គ្រងដើម្បីស្វែងរកកីឡាករដែលមានសក្តានុពល ដែលអាចបន្តបង្កើតឥទ្ធិពលយ៉ាងខ្លាំងលើឆាកអន្តរជាតិ បន្ថែមពីលើការផ្តល់ជូននូវការប្រកួតដ៏រំភើប និងការប្រកួតប្រជែងដ៏ខ្លាំងក្លា។
#៥ Levi Colwill (អង់គ្លេស)
ក្រុមជម្រើសជាតិអង់គ្លេសមិនទាន់របូតគ្រាប់បាល់សូម្បីតែមួយគ្រាប់នៅ U-21 Euro ហើយវាក៏ជាផ្នែកមួយផងដែរដោយសារការភាពវ័យឆ្លាតរបស់ខ្សែការពារវ័យក្មេងរបស់ Brighton & Hove Albion កីឡាករ Levi Colwill គាត់បានគ្រប់គ្រងការប្រយុទ្ធខាងលើ និងបានបង្ហាញពីសមត្ថភាពដើម្បីតាមទាន់ខ្សែប្រយុទ្ធលឿនបំផុតមួយចំនួនក្នុងការប្រកួតហើយ Colwill បានធ្វើឲ្យអ្នកគាំទ្រ និងអ្នកវិភាគជាច្រើនចាប់អារម្មណ៍ជាមួយនឹងភាពចាស់ទុំ និងការសម្រេចចិត្តរបស់គាត់ផងដែរ។
#៤ Curtis Jones (អង់គ្លេស)
ខ្សែបម្រើ Curtis Jones របស់ Liverpool ធ្វើបានល្អណាស់សម្រាប់ក្រុមអង់គ្លេសនៅ U-21 Euro ដោយគាត់បានបង្ហាញពីគុណភាពភាពជាអ្នកដឹកនាំរបស់គាត់ និងភាពវៃឆ្លាតក្នុងការប្រកួត ដើម្បីជួយធ្វើឲ្យប្រទេសអង់គ្លេសក្លាយជាក្រុមខ្លាំងក្នុងការប្រកួត គាត់បានបង្ហាញពីភាពប្រសើរឡើងគួរឲ្យកត់សម្គាល់ចាប់តាំងពីឆ្នាំនេះ និងជាកីឡាករឆ្នើមសម្រាប់ Liverpool ក្នុងរដូវកាល ២០២២-២៣ ផងដែរ។
#៣ Rodri Sanchez (អេស្ប៉ាញ)
Sanchez បានធ្វើឲ្យមនុស្សជាច្រើនចាប់អារម្មណ៍នឹងការប្រយុទ្ធ ការគ្រប់គ្រងយ៉ាងល្អ និងសមត្ថភាពក្នុងការបញ្ជូនបាល់ចូលទៅក្នុងតំបន់គ្រោះថ្នាក់ កីឡាកររបស់ Real Betis រូបនេះពិតជាមានសមត្ថភាពទាំងអស់ដើម្បីរីកចម្រើនទៅជាកីឡាករកំពូលនៅអឺរ៉ុប ។
#២ Morgan Gibbs-White (អង់គ្លេស)
ខ្សែបម្រើ Nottingham Forest បានស៊ុតបញ្ចូលទីបានមួយគ្រាប់ និងបញ្ជូនបាល់ឲ្យអង់គ្លេសចំនួនបីដងសម្រាប់ក្រុម U-21 Euro មកទល់ពេលនេះ ហើយត្រូវបានគេរំពឹងថានឹងក្លាយជាតួអង្គសំខាន់សម្រាប់ពួកគេក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយនឹងក្រុមអេស្ប៉ាញនៅថ្ងៃសៅរ៍នេះផងដែរ ។
#១ Sergio Gomez (អេស្ប៉ាញ)
គាត់ស៊ុតបញ្ចូលទីបាន ៣ គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមចំនួន ២ ដងក្នុងការប្រកួត ហើយក៏ជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរួមជាមួយនិងកីឡាករ Heorhiy Viktorovych Sudakov របស់អ៊ុយក្រែនផងដែរ ។ Gomez បានចាប់អារម្មណ៍ជាមួយនឹងការស៊ុតបាល់បញ្ចូលទី ការបោះកាត់ និងការបញ្ចប់របស់គេក្រៅពីការក្លាយជាកីឡាករសំខាន់ក្នុងការប្រយុទ្ធ គាត់ក៏បានធ្វើបានយ៉ាងល្អក្នុងការផ្លាស់ប្តូរតំបន់ការពារ ហើយអាចនឹងក្លាយជាកីឡាករដ៏សំខាន់មួយផងដែរសម្រាប់ Manchester City នៅពេលអនាគត ៕
ប្រភព៖ Sportskeeda