Hacker ត្រូវបានចាប់ខ្លួនបន្ទាប់ពីចូលទៅប្រើប្រាស់ប្រព័ន្ធសម្ងាត់របស់ Ronaldo ពាក់ព័ន្ធនិងរឿងបទរំលោភសេពសន្ថវៈ
Hacker ម្នាក់បានចូលទៅគ្រប់គ្រងប្រមូលព័ត៌មានពីមេធាវីរបស់ Cristiano Ronaldo អំពីរឿងរំលោភសេពសន្ថវៈ ពេលនេះរូបគេត្រូវបានចោទប្រកាន់ពីបទល្មើសចំនួន ៣៧៧ ករណីផ្សេងៗគ្នា។
ព្រះរាជអាជ្ញាប្រទេសព័រទុយហ្គាល់បានចាត់វិធានការលើបុរសម្នាក់ឈ្មោះ Rui Pinto បន្ទាប់ពីរូបគេបានចូលទៅប្រើប្រព័ន្ធកុំព្យូទ័ររបស់ក្រុមបាល់ទាត់ អ្នកកាសែត និងចៅក្រម រួមទាំងមេធាវីរបស់ Ronaldo ដែលធ្វើឲ្យគេទទួលបានព័ត៌មាននៃការចោទប្រកាន់មកលើកីឡាករឆ្នើមរូបគេពីបទរំលោភនិងរឿងផ្សេងៗទៀត ដីកាចាប់ខ្លួនធ្វើឡើងកាលពីថ្ងៃទី ៤ ខែកក្កដា ហើយបច្ចុប្បន្នរឿងនេះកំពុងត្រូវបានផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយបានបញ្ជាក់ថា បុគ្គលខាងលើជាប់ពាក់ព័ន្ធនិងបទល្មើសចូលប្រើប្រាស់ប្រព័ន្ធរបស់អ្នកដទៃដោយខុសច្បាប់ជាង ២០២ ករណី បទល្មើសរំលោភលើការឆ្លើយឆ្លងកម្រិតស្រាលចំនួន ១៣៤ ករណី បទល្មើសរំលោភលើការឆ្លើយឆ្លងកម្រិតធ្ងន់ ២៣ ករណី និងបទល្មើសលើប្រព័ន្ធកុំព្យូទ័រចំនួន ១៨ ករណី។
យ៉ាងណាចំពោះរឿង Ronaldo ត្រូវបាន ព្រះរាជអាជ្ញាចោទប្រកាន់ថា Pinto បានចូលប្រើប្រាស់អ៊ីម៉ែលរបស់មេធាវីនៃខ្សែប្រយុទ្ធរូបនេះដោយខុសច្បាប់ ហើយក្រោយមករូបគេបានផ្តល់ព័ត៌មាននេះដល់ទស្សនាវដ្តីអាល្លឺម៉ង់ Der Spiegel អំពីការចោទប្រកាន់មកលើកីឡាករបាល់ទាត់ឆ្នើមពីបទរំលោភ កាលពីឆ្នាំមុនដែលធ្វើឡើងដោយតារាម៉ូដែលម្នាក់។
គួរបញ្ជាក់ថា Ronaldo ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សជាង ១០០ នាក់ដែលត្រូវបានកោះហៅឲ្យធ្វើជាសាក្សីដោយព្រះរាជអាជ្ញាក្នុងសំណុំរឿងនេះ ហើយ Ronaldo ក៏មិនមែនជាជនរងគ្រោះតែមួយគត់របស់ Pinto ដែល ដោយរូបគេធ្លាប់ធ្វើរឿងបែបនេះលើកីឡាកនិងក្លិបបាល់ទាត់ជាច្រើនទៀតផងដែរ៕ ប្រភព៖ marca