មូលហេតុ ២ ដែល Barca បដិសេធមិននាំយក Neymar ត្រលប់មកវិញ

តារាឆ្នើម Neymar ត្រូវ​បាន​គេ​ផ្សាភ្ជាប់ជាមួយក្លិប​ Barcelona សារជា​ថ្មី​ម្តង​ទៀត​ ​នេះ​បើ​យោង​តាមការចេញផ្សាយរបស់​លោក Ferran Martinez ដែលមកពីគេហទំព័រ Mundo Deportivo។

លោក Pini Zahavi ដែលជាភ្នាក់ងារបានចូលរួមនៅក្នុងកិច្ចព្រមព្រៀងដែលនាំកីឡាករវ័យ ៣១ ទៅកាន់ក្លិប Paris Saint-Germain កាល ៦ ឆ្នាំមុនបានប្រាប់ក្រុមការងាររបស់ Barca ថាពួកគេអាចចុះហត្ថលេខាលើអតីតតារាឆ្នើមរបស់ពួកគេវិញបានក្នុងតម្លៃថោក យ៉ាង​ណា​ក៏​ដោយចំពោះ Barcelona បាន​បដិសេធ​ម្តង​ទៀត​នៅ​ឱកាស​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​ខ្សែប្រយុទ្ធសញ្ជាតិ​ប្រេស៊ីល​រូប​នេះ ទោះ​បី​ជា​ក្នុងលក្ខខណ្ឌខ្ចី​ជើង​ក៏​ដោយ។

ក្នុងនោះខាងដឹកដី Camp Nou បានច្រានចោលកិច្ចព្រមព្រៀងជាមួយ Neymar ដោយហេតុផលសំខាន់ពីរ៖
១, ផលវិបាកផ្នែកហិរញ្ញវត្ថុ ដែល Neymar មានប្រាក់ពលកម្មថ្លៃខ្លាំង។
២, បុគ្គលិកលក្ខណៈរបស់ Neymar ដោយ Barca មាន​ការ​ព្រួយ​បារម្ភ​ថា រូបគេអាចនិងមានបញ្ហានៅ​ក្នុង​បន្ទប់​ផ្លាស់​សំលៀកបំពាក់​។

គួរបញ្ជាក់ថា Neymar Jr នៅតែបង្ហាញទម្រង់លេងបានយ៉ាងល្អ ដោយរូបគេអាចស៊ុតបញ្ចូលទីបាន ១៨ គ្រាប់និងបញ្ជូនបាល់ឲ្យ​មិត្ត​រួម​ក្រុម​បាន ​១៧ ​លើក​ក្នុង​ការ​ប្រកួត​តែ​ ២៩​ ប្រកួតប៉ុណ្ណោះ​សម្រាប់ PSG ៕ ប្រភព៖ tribuna

អត្ថបទដែលជាប់ទាក់ទង