តោះមកស្គាល់ ខ្សែបម្រើឆ្នើមបំផុត ៥ រូបដែលមានអាយុត្រឹមនិងក្រោម ២០ឆ្នាំនាពេលបច្ចុប្បន្ន

ពិភពបាល់ទាត់តែងតែបង្កើតខ្សែបម្រើដ៏មានទេពកោសល្យនិងដ៏អស្ចារ្យ ហើយពួកគេខ្លះបានវិត្តន៍រហូតដល់ក្លាយជាកីឡករកំពូលនៅវ័យយ៉ាងក្មេង ហើយកីឡាករទាំងនោះបានដណ្តើមយកពិភពបាល់ទាត់នាសម័យទំនើបនេះ ដោយបានបោះជំហានដ៏មានឥទ្ធិពលរបស់ពួកគេលើបាល់ទាត់កម្រិតកំពូល ហើយនៅក្នុងអត្ថបទនេះ យើងនឹងនាំមិត្តអ្នកអានមកស្គាល់កីឡាករខ្សែបម្រើវ័យក្មេងកំពូលទាំង ៥ ដែលមានអាយុចាប់ពី ២០ ឆ្នាំ ឬក្រោមនេះ ដែលមានជំនាញ និងបច្ចេកទេសដ៏ប៉ិនប្រសប់របស់ពួកគេ៖

#៥ Eduardo Camavinga
Eduardo Camavinga បានដើរតួយ៉ាងសំខាន់សម្រាប់ក្រុម Real Madrid កាលពីរដូវកាលមុន ដោយដើរតួជាខ្សែបម្រើកណ្តាល ក៏ដូចជាតួនាទីពិសេសនៅតំបន់ការពារឆ្វេងផងដែរ ហើយកីឡាករបារាំងវ័យក្មេងរូបនេះបានមក Real Madrid នៅអាយុ ១៩ ឆ្នាំដោយទទួលបានការចាប់អារម្មណ៍ក្នុង Ligue 1 របស់ Rennes ក្នុងនោះកាល​ពី​រដូវ​កាល​មុន Camavinga បាន​បង្ហាញ​ពី​សមត្ថភាព និង​សក្ដានុពល​ដ៏​អស្ចារ្យ​របស់​គាត់ ហើយ​បាន​បង្ហាញ​ខ្លួន​យ៉ាង​អស្ចារ្យ​ចំនួន ៥៩ ប្រកួតគ្រប់ការប្រកួតទាំងអស់របស់ Real Madrid ផងដែរ។

#៤ Gavi
Gavi បាន​ក្លាយ​ជា​សមាជិក​សំខាន់​របស់​ខ្សែ​បម្រើ Barcelona រួច​ហើយ​នៅ​អាយុ ១៧ ឆ្នាំ​បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ពី La Masia ខ្សែបម្រើសញ្ជាតិអេស្បាញរូបនេះបាននាំយកកម្លាំង និងភាពរហ័សដល់តំបន់បម្រើ ក្នុងការជួយទាំងការប្រយុទ្ធ និងការពារ ត្រឹម​អាយុ ១៨ ឆ្នាំ Gavi ក៏​ជា​កីឡាករ​ប្រចាំ​ក្នុង​ក្រុម​ជម្រើស​ជាតិ​អេស៉្បាញ​ផង​ដែរ ហើយ​បានប្រកួត​តំណាង​ឲ្យប្រទេស​របស់​គាត់​ចំនួន ២១ ដងផងដែរ។

#៣ Jamal Musiala
Jamal Musiala បានចូលរួមជាមួយសាលាយុវជនរបស់ Bayern Munich នៅអាយុ ១៦ ឆ្នាំ ហើយគាត់បានបង្ហាញខ្លួនដំបូងរបស់គាត់នៅពេលគាត់មានអាយុ ១៧ ឆ្នាំ ហើយបានក្លាយជាកីឡាករក្មេងបំផុតមិនធ្លាប់មានរបស់ Bayern ដែលបានបង្ហាញខ្លួននៅក្នុង Bundesliga ឥឡូវនេះគាត់មានអាយុ ២០ ឆ្នាំហើយ ដោយគាត់គឺជាកីឡាករធម្មតាសម្រាប់ក្លិបរបស់គាត់ និងក្រុមជម្រើសជាតិអាល្លឺម៉ង់។ ដោយលេងជាខ្សែបម្រើប្រយុទ្ធ កីឡាករសញ្ជាតិអាឡឺម៉ង់រូបនេះស៊ុតបញ្ចូលទីបាន ១៦ គ្រាប់ និង assist ១៦ ដងសម្រាប់ក្រុម Bayern កាលពីរដូវកាលមុន ក្នុងនោះគាត់ក៏បានស៊ុតបញ្ចូលទីដ៏គួរឲ្យភ្ញាក់ផ្អើលនៅនាទីទី ៨៩ នៅថ្ងៃចុងក្រោយជាមួយ Koln ផងដែរ។

#២ Jude Bellingham
Jude Bellingham គឺជា​កីឡាករក្មេង​ល្អបំផុតដែល​មនុស្សគ្រប់គ្នា​ស្វែងរក​ក្នុង​វិស័យ​បាល់ទាត់​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ ទីបំផុត Real Madrid បាននាំយកកីឡាករវ័យក្មេងពី Dortmund នៅរដូវក្តៅនេះក្នុងតម្លៃ ១០៣ លានអឺរ៉ូ ហើយកីឡាករអន្តរជាតិអង់គ្លេសរូបនេះមានអាយុត្រឹមតែ ២០ ឆ្នាំប៉ុណ្ណោះ។

#១ Pedri
ម្ចាស់ពានរង្វាន់ Golden Boy ឆ្នាំ ២០២១ គឺ Pedri បានក្លាយជាផ្នែកសំខាន់មួយបន្ទាប់ពីការផ្ទេររបស់គាត់ពី Las Palmas ក្នុងឆ្នាំ ២០២០ ដោយការគ្រប់គ្រងបាល់ ការអូស និងការមើលឃើញដ៏អស្ចារ្យរបស់គាត់បានទាក់ទាញការប្រៀបធៀបជាមួយវីរបុរស Barcelona និងកីឡាករអេស្ប៉ាញ Andres Iniesta ផងដែរ។ Pedri គឺ​ជា​កីឡាករ​វ័យក្មេង​ដ៏​ល្អ​បំផុត​មួយ​រូប​នៅ​អឺរ៉ុប​នា​ពេល​បច្ចុប្បន្ន គាត់មានសមត្ថភាពពិសេសក្នុងការស្វែងរកកន្លែងសម្រាប់ខ្លួនគាត់ និងធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ ហើយការរួមបញ្ចូលគ្នានៃភាពវៃឆ្លាតបាល់ទាត់ និងសមត្ថភាពបច្ចេកទេសដ៏ប៉ិនប្រសប់នេះ ធ្វើឲ្យគាត់ក្លាយជាខ្សែបម្រើដ៏ឆ្នើមម្នាក់នៅអឺរ៉ុប ក្នុងនោះគាត់បានស៊ុតបាល់បញ្ចូលទីចំនួន ៧ គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមចំនួន ១ ដងក្នុង ៣៥ ប្រកួតកាលពីរដូវកាលមុនផងដែរ៕
ប្រភព៖ Sportskeeda

អត្ថបទដែលជាប់ទាក់ទង