តើ Messi អាចជួយឲ្យក្រុមជម្រើសជាតិ អាហ្សង់ទីន លើកពាន Copa America និង World Cup ទៀតបានដែរ ឬទេ?

ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Kolkata របស់ប្រទេស ឥណ្ឌា នាពេលថ្មីៗនេះ អ្នកចាំទីសញ្ជាតិអាហ្សង់ទីន Emiliano Martinez បានសន្យាថានឹងឈ្នះពាន World Cup នៅឆ្នាំ ២០២៦ និង Copa America នៅឆ្នាំក្រោយហើយ Martinez បានធ្វើការអះអាងយ៉ាងក្លាហាន មុនពេលការប្រកួតសំខាន់ៗទៀតផង ហើយគាត់ក៏ធ្លាប់បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា គាត់ចង់ឈ្នះពាន World Cup សម្រាប់ Messi ហើយថែមទាំងបានប្រាប់អតីតកីឡាករ Barcelona ដ៏អស្ចារ្យរូបនេះថាពួកគេនឹងឈ្នះវាជាមួយគ្នា ហើយចុងក្រោយពួកគេបានធ្វើពិតមែន។

ភាពខុសគ្នារវាង Emiliano Martinez និងអ្នកផ្សេងទៀត គឺត្រង់ថាគាត់បានសន្យាហើយធ្វើបានដូចការការសន្យារបស់គាត់ ទោះជាយ៉ាងណាក៏ដោយ តើគាត់បានដើរហួសមួយជំហានដោយនិយាយថា La Albiceleste ឬក៏ អាហ្សង់ទីន អាចឈ្នះការប្រកួតបាល់ទាត់ដ៏អស្ចារ្យបំផុតរបស់ពិភពលោកម្តងទៀតក្នុងការប្រកួតលើកក្រោយដែរឬទេ? Lionel Messi ខ្លួន​ឯង​បាន​អះអាង​ក្នុង​ឱកាស​ជា​ច្រើន​ថា​គាត់​នឹង​មិន​បាន​លេង​នៅ​ World Cup បន្ទាប់​ទេ ដោយដឹងថា Messi មានការកាតព្វកិច្ចសម្រាប់អាហ្សង់ទីនពេញមួយឆ្នាំ ២០២២ ហើយជ័យជំនះដោយគ្មានប្រធានក្រុម អាហ្សង់ទីន រូបនេះហាក់ដូចជាមិនអាចនឹកស្មានដល់បាន ៕

ប្រភព៖ Sportskeeda

អត្ថបទដែលជាប់ទាក់ទង