Greenwood ទោះបីជាបានជួបមិត្តរួមក្រុមក៏ដោយ តែចំពោះអនាគតក៏មិនប្រាកដថាស្ថិតនៅ Old Trafford ដែរ

Mason Greenwood នៅតែរក្សាមិត្តភាពជាមួយមិត្តរួមក្រុមដោយរូបគេទើបតែជួបជាមួយនិង Anthony Elanga ហើយពួកគេទាំងពីរបានហ្វឹកហាត់រួមគ្នាថែមទាំងមាន​តារា​ឆ្នើម​សញ្ជាតិ​អៀរឡង់កីឡាករ James Abankwah ដែលលេងឲ្យក្លិប Udinese របស់​អ៊ីតាលីមកចូលរួមជាមួយផងដែរ។

ចំពោះ Greenwood នៅតែត្រូវបានព្យួរការចូលទីលានដោយក្លិប Manchester United បើទោះបីជា ការចោទប្រកាន់រួមទាំងការប៉ុនប៉ងរំលោភត្រូវបានទម្លាក់ចោលក៏ដោយ ហើយមានប្រភពជាច្រើនបានលើកឡើងថា ខ្សែប្រយុទ្ធរូបនេះគួរតែរកក្លិបថ្មីមួយទៀតនៅរដូវកាលក្រោយ ដើម្បីបន្តអាជីពរបស់ខ្លួនឡើងវិញ តែយ៉ាងណាអ្នកចាត់ការលោក Erik ten Hag នៅតែចង់ផ្ដល់ឱកាសឲ្យកីឡាករសញ្ជាតិអង់គ្លេសបានបង្ហាញខ្លួនលើទីលានឲ្យក្រុមបិសាចក្រហម។

គួរបញ្ជាក់ថា Mason Greenwood ត្រូវប្រធានក្លិប Manchester United ព្យួរការងារកាលពីខែកុម្ភៈ បន្ទាប់​ពី​មានការ​ចោទ​ប្រកាន់​ពី​បទ​ប៉ុនប៉ង​រំលោភ​បំពានលើអតីតមិត្តស្រី ដោយធ្វើឲ្យរូបគេខកខានមិនបានចូលរួមប្រកួតអស់រយៈពេលជាងមួយឆ្នាំមកហើយ៕ ប្រភព៖ thesun

អត្ថបទដែលជាប់ទាក់ទង