កីឡាករ Dybala សម្រេចចិត្តលេងអោយក្លិប AS Roma ជាបន្តទៀត

ខ្សែប្រយុទ្ធ Paulo Dybala បានប្រកាសយ៉ាងច្បាស់ៗថាខ្លួននៅរួមរស់ជាមួយក្លិប AS Roma បន្តទៀតហើយគេនឹងមិន​ផ្លាស់​ទៅ​កាន់​ក្លិបតោខៀវ​ Chelsea នោះឡើយ ​នេះបើយោងតាមសារព័ត៌មាន​ Sky Sport បាន​ចុះ​ផ្សាយ​ ។

កាលពីពេលថ្មីៗនេះខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន គឺកីឡាករ Paulo Dybala បាននិយាយក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន sky sport ថាខ្លួននឹងលេងអោយក្លិប AS Roma បន្តទៀត បើទោះជាត្រូវបានក្លិប Chelsea ចាប់អារម្មណ៍លើខ្លួននឹងមានបំណងនាំយករូបគេមកចូលរួមជាមួយក្លិបនៅរដូវកាលក្រោយ ចំណែកឯខ្សែការពារ Thiago Silva នៅតែបង្ហាញក្តីសង្ឃឹមខ្ពស់ថាខ្សែប្រយុទ្ធ​ខាង​លើ​នេះ​នឹង​មក​កាន់​តោខៀវ​ ក្រោយ​ជួប​គ្នា​ដោយ​ចៃដន្យ​ក្នុង​ការ​ប្រកួត​កីឡា​មួយ​។

គួរបញ្ជាក់ផងដែរថាកីឡាករ Paulo Dybala  បានចូលរួមជាមួយក្លិបបាល់ទាត់ AS Roma កាលពីឆ្នាំ២០២២ រូបគេបានចូលលេងអោយក្រុមមួយនេះបាន ២៥ប្រកួតនឹងទាត់បញ្ចូលទី ១២គ្រាប់ ៕

 

អត្ថបទដែលជាប់ទាក់ទង