Barcelona ទទួលបានសំណើពីក្លិបអារ៉ាប៊ីសាអូឌីតមួយ សម្រាប់ខ្សែប្រយុទ្ធរូបនេះក្នុងតម្លៃខ្លួន ៥៨លានអឺរ៉ូ
Barcelona បានស្វែងរកការផ្តល់ជូនសម្រាប់កីឡាកររបស់ពួកគេពេញមួយរដូវកាល ប៉ុន្តែរដូវកាលនេះជារដូវកាលចំនួន ៣ ហើយ ដែលពួកគេមិនអាចលក់កីឡាករចេញ ហើយនេះទំនងជាកត្តាសម្រេចចិត្តក្នុងការចរចាដែលអាចនឹងចាប់ផ្តើមលើខ្សែបម្រើស្លាបប្រេស៊ីលកីឡាករ Raphinha នេះបើយោងតាមលោក Achraf Ben Ayad ក្រុម Barcelona បានទទួលសំណើមួយពីអារ៉ាប៊ីសាអូឌីតសម្រាប់កីឡាករវ័យ ២៦ ឆ្នាំរូបនេះ។
ទោះបីជា Barcelona នឹងទទួលយកវាដោយរីករាយក៏ដោយ ប៉ុន្តែ Raphinha ហាក់ដូចជាមិនចាប់អារម្មណ៍និងវានោះទេ ដោយគាត់បានប្រកាសជាច្រើនដងហើយថាគាត់ចង់ស្នាក់នៅ Barcelona នៅរដូវកាលក្រោយ បន្ទាប់ពីការផ្ទេរក្នុងតម្លៃ ៥៨ លានអឺរ៉ូពីក្រុម Leed United កាលពីរដូវក្តៅមុន Raphinha មានការចាប់ផ្តើមដ៏លំបាកនៅ Camp Nou ដោយបាត់បង់កន្លែងរបស់គាត់ក្នុងជម្រើស ១១ នាក់សម្រាប់ Barca ជាមួយនិងរបួសរបស់ Ousmane Dembele ហើយគាត់បានក្លាយជាកីឡាករសំខាន់នៅក្នុងពាក់កណ្តាលនៃរដូវកាលនេះ ដោយស៊ុតបញ្ចូលទី ១០ គ្រាប់និងបញ្ជូនបាល់បាន ១០ដង ក្នុងការបង្ហាញខ្លួន ៥០ ប្រកួត ។