ក្លិបទាំង ៣នេះចង់បាន De Gea ក្រោយរូបគេ​ចាកចេញ​ពី​ Man Utd

អ្នកចាំទី ​ David De Gea ត្រូវបានក្លិបធំៗជាច្រើនបានដាក់សំណើចង់បានរូបគេ ក្រោយពីកីឡាកររូបនេះបានប្រកាសចែកផ្លូវជាមួយក្លិប Manchester United នេះបើយោងតាមសារព័ត៌មាន​ Sky Sport បាន​ចុះ​ផ្សាយ​ ។

​ តាមប្រភពដដែលបានចុះផ្សាយថា កីឡាកររូបនេះនៅតែបង្ហាញសមត្ថភាព​ល្អ​ខ្លាំងនៅលើទីលានដូចនេះហើយធ្វើឲ្យក្លិបជាច្រើននៅតែប្រាថ្នាចង់បានរូបគេចូលរួមជាមួយនឹងក្រុម បច្ចុប្បន្ននេះក្លិប PSG . Bayern Munich និង​ Atletico Madrid សុទ្ធសឹងតែជាក្លិបដែលបានភាគរយខ្ពស់ក្នុងការនាំយកអ្នកចាំទីសញ្ជាតិ អេស្ប៉ាញ រូបនេះចូលរួមជាមួយនឹងពួកគេ ប៉ុន្តែមកដល់ពេលនេះអ្នកចាំទីវ័យ ៣២ឆ្នាំរូបនេះមិនទាន់សម្រេចចិត្តនិងទទួលសំណើរបស់ក្រុមទាំងអស់ទេ ។

គួរបញ្ជាក់ផងដែរថា David De Gea  បានរួមរស់ជាមួយក្រុម Manchester United អស់រយៈពេល​ ១២​ឆ្នាំនឹងធ្លាប់រួមចំណែកជួយអោយក្លិបមួយនេះឈ្នះពាន Premier League និង  Europa League ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង