Inter Miami ចង់​​បានតារាចម្រៀង​លំដាប់​ពិភពលោក​ សម្រាប់​ការ​បង្ហាញ​ Messi នៅកីឡដ្ឋានរបស់ខ្លួន

របាយការណ៍​មួយបាន​បង្ហាញ​ថា ​មានតារា​ចម្រៀងពីររូបដែល​មាន​ឈ្មោះ​បោះ​សំឡេង​គឺ Shakira និង Bad Bunny កំពុង​ត្រូវ​បាន​រៀបចំ​សម្រាប់ឲ្យចូលរួមក្នុង ការ​ដាក់បង្ហាញ​ជា​ផ្លូវ​ការ ​នៅខ្សែប្រយុទ្ធ Lionel Messi ក្នុង​នាម​ជា​កីឡាកររបស់ក្លិប Inter Miami ដែលព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី ១៦ ខែកក្កដា នៅឯកីឡដ្ឋាន DRV Pink ក្នុងទីក្រុង Fort Lauderdale រដ្ឋ Florida ។

ក្នុងអំឡុងពេលនៃការបង្ហាញនេះ នឹងមានកម្មវិធីកម្សាន្ត ​សុន្ទរកថាលើទីលាន និងកម្មវិធីជាច្រើនទៀត ដែលទំនងជាត្រូវបានចាក់ផ្សាយក្នុងអំឡុងពេលពាក់កណ្តាលតង់នៃការប្រកួតពានរង្វាន់ Gold Cup វគ្គផ្តាច់ព្រ័ត្រ។

លើស​ពី​នេះ​ទៅ​ទៀត កីឡាករ​សញ្ជាតិអាហ្សង់ទីន​ អាច​នឹង​ត្រូវ​ចូល​រួម​ក្នុង​បទ​បង្ហាញ​ជាមួយ​អតីត​កីឡាករ​របស់ Barcelona គឺ Sergio Busquets ដោយ Busquets និង Messi ធ្លាប់ជាមិត្តរួមក្រុមជាមួយគ្នាចំនួន ១៣ រដូវកាលតាំងពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០២១ ពិសេសទៀតនោះ ពួកគេក៏នឹងជួបជាមួយអតីតមិត្តរួមក្រុមម្នាក់ទៀតគឺកីឡាករ Jordi Alba ផងដែរ៕ ប្រភព៖ tribuna

អត្ថបទដែលជាប់ទាក់ទង