មកស្គាល់តម្លៃនាឡិការបស់តារាឆ្នើម PSG កីឡាករ Neymar​ Jr ដែលថ្លៃបំផុតចំនួន ៦គ្រឿងនេះ

កីឡាករ Neymar Jr របស់ក្លិប Paris Saint-Germain គឺជាកីឡាករបាល់ទាត់ដែលមានទ្រព្យសម្បត្តិច្រើនជាងគេនៅលើពិភពលោក ដោយគាត់មានទ្រព្យសម្បត្តិប្រហែល ១៦០ លានផោន ដូច្នេះហើយ សំណួរសួរថាតើកីឡាករប្រេស៊ីលរូបនេះនឹងចំណាយទ្រព្យសម្បត្តិរបស់គាត់តាមរបៀបណា ? គាត់​មានរថយន្ត​ទំនើបជាច្រើន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ហើយ​ក្រៅ​ពី​នោះ កីឡាកររូបនេះ​ក៏​រស់​នៅ​ក្នុង​ផ្ទះ​ដ៏​ប្រណីត​ផង​ដែរ ហើយរបស់មួយទៀតដែលកីឡាករប្រេស៊ីលរូបនេះចូលចិត្តគឺនាឡិកាដៃ គាត់មាននាឡិកាជាច្រើនដ៏ប្រណិតដែលរួមមានដូចជា Rolex និង Richard Mille ។

ខាងក្រោមនេះគឺម៉ូតជានាឡិកាដ៏ល្អប្រណិតមួយចំនួននៅក្នុងទូរបស់ Neymar រួមជាមួយនិងតម្លៃរបស់នាឡិកាទាំងនោះ នេះបើយោងតាម The Sun៖

៦. Rolex Daytona 116505BK តម្លៃ ១០ ម៉ឺនផោន

៥. Rolex Daytona ‘John Mayer dial’ តម្លៃ ៣៤ ម៉ឺនផោន

៤. Rolex GMT- Master II Batman តម្លៃ ១ម៉ឺន ៦ពាន់ ២៥០ ផោន

៣. Rolex Daytona ‘Eye of the Tiger’ តម្លៃ ៤០ ម៉ឺនផោន

២. Richard Mille 68-01 Cyril Kongo តម្លៃ ១លាន ៥សែនផោន

១. Richard Mille 052 Tourbillon Skull តម្លៃ ១លាន ៦សែនផោន

អត្ថបទដែលជាប់ទាក់ទង