Spurs កំពុងបង្វែររ៉ាដារបស់ខ្លួនក្នុងការនាំយកកីឡាកររូបនេះ ដែលជាគោលដៅរបស់ Man United និង Chelsea មកជំនួសកន្លែង Harry Kane

Tottenham Hotspur ត្រូវបានគេរាយការណ៍ថាបានកំណត់យក Dusan Vlahovic ដែលជាគោលដៅរបស់ Chelsea និង Manchester United ជាអ្នកស្នងតំណែង Harry Kane ហើយ Spurs បច្ចុប្បន្នកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់នៃការបាត់បង់ Kane នៅមុនរដូវកាលថ្មីបើកទ្វារ បន្ទាប់ពី Bayern Munich និង Paris Saint-Germain ត្រូវបានគេរាយការណ៍ថាកំពុងតាមដានស្ថានភាពរបស់កីឡាករវ័យ ២៩ ឆ្នាំរូបនេះ។

យោងតាមសារព័ត៌មាន 90min ក្លិប Bayern Munich កំពុងរៀបចំដេញថ្លៃជាលើកទីបីដើម្បីនាំយក Kane ឲ្យចាកចេញពី Spurs ហើយការដេញថ្លៃលើកទីពីររបស់ពួកគេស្ថិតនៅប្រហាក់ប្រហែលទឹកប្រាក់ចំនួន ៧០ លានផោនដែលត្រូវបានប្រធានក្លិប Spurs លោក Daniel Levy ច្រានចោលកាលពីដើមសប្តាហ៍នេះ។ ឥឡូវនេះ យោងតាមអ្នកសារព័ត៌មានដ៏គួរឲ្យទុកចិត្តលោក Rudy Galetti បានឲ្យដឹងថា Spurs កំពុងស្វែងរកជម្រើសដ៏គួរឲ្យទាក់ទាញជាច្រើននៅរដូវក្តៅនេះ ដោយពួកគេបានកំណត់អត្តសញ្ញាណ Vlahovic ជាគោលដៅកំពូលក្នុងចំណោមជម្រើសផ្សេងទៀតដែលអាចធ្វើទៅបានសម្រាប់តារាអង់គ្លេស Kane ហើយ Vlahovic ដែលមានកុងត្រារហូតដល់ខែមិថុនា ឆ្នាំ ២០២៦ នៅ Juventus ត្រូវបានគេជឿថាមានតម្លៃប្រហែល ៧០ លានផោននៅរដូវក្តៅនេះ ដោយគាត់អាចបំពេញកន្លែងរបស់ Kane ដោយមានការទង្គិចតិចតួច ដោយសារតែទម្រង់លេង និងកាយសម្បទាដែលអាចប្រៀបធៀបជាមួយ Kane បាន។

ទោះជាយ៉ាងណាក៏ដោយ Spurs ទំនងជាមិនត្រូវបានជំទាស់ក្នុងការដេញតាម Vlahovic របស់ពួកគេជាមួយ Chelsea និង Manchester United ឡើយ ហើយមកទល់ពេលនេះ និស្សិតបញ្ចប់ការសិក្សានៅសាលា Partizan Belgrade បានស៊ុតបញ្ចូលទីបាន ២៣ គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមចំនួន ៦ ដងក្នុងការប្រកួតចំនួន ៦៣ នៅគ្រប់ការប្រគួតទាំងអស់សម្រាប់ Juventus ។

អត្ថបទដែលជាប់ទាក់ទង