ក្លិបចំនួន ៤ ដែល David De Gea អាចនឹងចូលរួមបន្ទាប់ពីចាកចេញពី Man United
វាត្រូវបានគេប្រកាសថា David De Gea នឹងចាកចេញពី Manchester United បន្ទាប់ពី 12 ឆ្នាំនៅក្លិបមួយនេះ ប៉ុន្តែតើកីឡាករនឹងទៅណាបន្តទៀតនៅរដូវកាលក្រោយ? ការប្រកាសការចាកចេញរបស់ David De Gea ពី Manchester United បានធ្វើឲ្យអតីតកូនសិស្សរបស់លោក Alex Ferguson បញ្ចប់កុងត្រាជាមួយ Phil Jones ក្នុងខែមិថុនា ដែលស្ថិតក្នុងវ័យ ៣២ ឆ្នាំ ហើយអតីតអ្នកចាំទី Atletico Madrid រូបនេះនៅតែមានរយៈពេលជាច្រើនឆ្នាំទៀតក្នុងកម្រិតលេងដ៏ខ្ពស់បំផុតនៃការប្រកួត ហើយថែមទាំងចង់បានតំណែងរបស់គាត់ ក្នុងក្រុមជម្រើសជាតិអេស្ប៉ាញឡើងវិញសម្រាប់ការប្រកួតជើងឯកអឺរ៉ុបនៅឆ្នាំក្រោយ។
#៤ Al Nassr
អារ៉ាប៊ីសាអូឌីតគឺកំពុងវាយលុកពិភពបាល់ទាត់ហើយ បន្ទាប់ពីនាំយក Cristiano Ronaldo, Ruben Neves និង Karim Benzema រហូតដល់ Sergio Busquets និង N’Golo Kante និងកីឡាករឆ្នើមៗដទៃទៀតដែលបានបោះបង់ក្តីស្រមៃនៅអឺរ៉ុប ហើយជាមួយនិងវត្តមាន De Gea ឥឡូវនេះក្រុមដែលល្បីផ្សេងទៀតមកពីលីគអាជីពអារ៉ាប៊ីសាអូឌីតកំពុងតាមដានគាត់ ក្នុងនោះវាអាចជាឳកាសសម្រាប់កីឡាករអេស្ប៉ាញរូបនេះក្នុងការជួបជុំជាមួយអតីតមិត្តរួមក្រុមរបស់គាត់គឺកីឡាករ Cristiano Ronaldo នៅ Al-Nassr ដោយក្លិបយក្សអារ៉ាប៊ីសាអូឌីតដែលមានកេរ្តិ៍ឈ្មោះមួយនេះ ចាប់អារម្មណ៍ក្នុងការនាំយកកីឡាករអន្តរជាតិអេស្ប៉ាញខាងលើមកកាន់រដ្ឋធានីអារ៉ាប៊ីសាអូឌីត។
#៣ Sevilla
Sevilla បានក្លាយជាស្តេចក្នុងក្របខ័ណ្ឌ Europa League ដូច្នេះហើយក្លិបអេស្ប៉ាញភាគខាងត្បូងមួយនេះអាចបោះបច្ចេកទេសជាជំហាន ៗ អំពីរបៀបឈ្នះការប្រកួតនៅអឺរ៉ុប ហើយក្លិបម្ចាស់ពាន UEL ៧ សម័យកាលមួយនេះចង់នាំយក David De Gea ដែលជាកីឡាករដែលធ្លាប់មានបទពិសោធន៍ដោយបានឈ្នះវាជាមួយ Manchester United ក្នុងឆ្នាំ ២០១៧ផងដែរ។
#២ Real Betis
អ្នកជិតខាងរបស់ Sevilla និងគូប្រជែងដ៏ជូរចត់គឺ Real Betis ក៏មានកៅអីបាល់ទាត់អឺរ៉ុបនៅរដូវកាលក្រោយជាមួយនិងកន្លែងមួយនៅក្នុងពានរង្វាន់ Europa League ហើយត្រូវបានធានា ជាមួយអ្នកចាំទីបច្ចុប្បន្ន កីឡាករជើងចាស់វ័យ ៤០ ឆ្នាំ Claudio Bravo ដែលកាន់កាប់សំណាញ់ទីក្នុងកីឡាដ្ឋាន Benito Villamarín ហើយ Betis ក៏ដូចជា Sevilla ក៏ត្រូវបានគេរាយការណ៍ថាមានទំនាក់ទំនងជាមួយនឹងការផ្លាស់ប្តូរសម្រាប់ De Gea ផងដែរ ។
#១ Chelsea
រដូវកាលកន្លងទៅរបស់ Chelsea គឺជារដូវកាលដ៏អាក្រក់បំផុតក្នុងរយៈពេលជាង ២៥ ឆ្នាំ ដោយការបញ្ចប់នៅពាក់កណ្តាលតារាងជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៩៦ វាពិតជាមិនមែនជាការចាប់ផ្តើមល្អសម្រាប់ម្ចាស់ក្លិបថ្មីនោះទេ ក្នុងនោះលោក Todd Boehly នឹងគិតទុកជាមុន នៃកំហុសទាំងនៅលើទីលាន និងក្រៅទីលាន ជាមួយនឹងការតែងតាំងអ្នកចាត់ការមិនជោគជ័យចំនួនពីរ ហើយការចំណាយកន្លះពាន់លានហាក់ដូចជាត្រូវបានខ្ជះខ្ជាយលើការជ្រើសរើសកីឡាករដែលមិនចំទិសដៅ ហើយពេលនេះ នៅសល់តែកីឡាករតែប៉ុន្មានបណ្ណោះដែលនៅសេសសល់ដើម្បីកសាងក្រុមឡើងវិញ។ លោក Mauricio Pochettino ដែលជាគ្រូបង្វឹកថ្មីនឹងនាំមកនូវសុទិដ្ឋិនិយមជាថ្មីមកកាន់កីឡដ្ឋាន Stamford Bridge ហើយវិធីសាស្រ្តដ៏គួរឲ្យរំភើប ភាពច្នៃប្រឌិត និងកំណែទម្រង់ថ្មីដែលបុរសអាហ្សង់ទីនរូបនេះនឹងនាំឲ្យ Chelsea វិលទៅរកភាពខ្លាំងរបស់ខ្លួនវិញនៅរដូវកាលក្រោយ ។