អីយ៉ាស់! West Ham បានចាប់អាម្មណ៍ចង់ចុះហត្ថលេខាលើ Maguire

យោងតាមសារព័ត៌មាន The Telegraph បានឲ្យដឹងថាក្លិប West Ham United កំពុងរៀបចំការដេញថ្លៃជាផ្លូវការដើម្បីចុះហត្ថលេខាលើកីឡាករ Harry Maguire ក្នុងលក្ខខណ្ឌខ្ចីជើង។

ក្រុមញញួរធំ មានបំណងចង់បន្ថែមការការពារនៅតំបន់ជើងក្រោមរបស់ពួកគេ ហើយក៏បានចាប់អារម្មណ៍លើការចុះកុងត្រាលើ ខ្សែការពារកណ្តាលរបស់ក្លិប Manchester United ជាបណ្តោះអាសន្ន ជាការពិតណាស់ ក្រុមបិសាចក្រហមមានបំណងចង់លក់ខ្សែការពារសញ្ជាតិអង់គ្លេសចេញ ប៉ុន្តែប្រាក់ឈ្នួលរបស់គេមានរហូតទៅដល់ ១៩០,០០០ ផោនក្នុងមួយសប្តាហ៍ យ៉ាងណាចំពោះ Maguire ត្រូវបានគេដឹងថា រូបគេហាក់មិនចង់ចាកចេញពីកីឡដ្ឋាន Old Trafford ឡើយ ទោះជាស្ថិតនៅក្នុងស្ថានភាពដ៏លំបាកជាមួយក្លិបក៏ដោយ ជាក់ស្ដែងរដូវកាលចាស់កីឡាករវ័យ ៣០ ឆ្នាំរូបនេះមិនសូវបានបង្ហាញខ្លួនលើទីលាននោះទេចាប់តាំងពីគ្រូបង្វឹកលោក Erik ten Hag ចូលមកដឹកនាំ។

គួរបញ្ជាក់ថា បន្ទាប់ពីឈ្នះពានរង្វាន់ Europa Conference League ធ្វើឲ្យក្លិប West Ham អាចលេងក្នុងពានរង្វាន់ Europa League បានទោះបីជាក្រុមស្ថិតនៅលេខរៀងទី ១៤ ក៏ដោយ៕ ប្រភព៖ tribuna

អត្ថបទដែលជាប់ទាក់ទង