Rashford យល់ព្រមបន្តកុងត្រារយៈពេលវែងជាមួយ Man Utd
តាមប្រភពសារព័ត៌មានជាច្រើនបានចុះផ្សាយថាកីឡាករ Marcus Rashford យល់ព្រមបន្តកុងត្រាថ្មីជាមួយក្លិប Manchester United រហូតដល់ឆ្នាំ២០២៨ ខណៈពេលកុងត្រាចាស់របស់ខ្លួននិងផុតនៅរដូវកាលក្រោយនេះ ។
បើយោងតាមការចុះផ្សាយរបស់ Sky Sport បានឲ្យដឹងថា ក្រុម PSG ធ្លាប់ចូលចែចូវកីឡាកររូបនេះនៅពេលដែលកុងត្រារបស់គេជិតអស់សុពលភាពជាមួយនឹងក្លិប បិសាចក្រហម បើទោះជាក្លិបយក្សរបស់ប្រទេស បារាំង មួយនេះផ្តល់នៅប្រាក់ពលកម្ម ក៏ដូចជាប្រាក់ឧបត្ថម្ភជាច្រើនសម្រាប់គេក៏ដោយ ប៉ុន្តែ Rashford នៅតែជ្រើសរើសរួមរស់ជាមួយ Man Utd បន្តទៀត តាមប្រភពខាងលើបានបន្ថែមទៀតថា Rashford ធ្លាប់បាននិយាយថាខ្លួននឹងលេងអោយក្រុម បិសាចក្រហម តែមួយគត់ទោះបីជាមានក្លិបធំៗជាច្រើនណាចាប់អារម្មណ៍ចង់នាំយករូបគេក៏ដោយ ។
គួរបញ្ជាក់ផងដែរថាសម្រាប់រដូវកាល ២០២២ ២០២៣ ខ្សែប្រយុទ្ធ Marcus Rashford បានលេងឲ្យ Man Utd ៥៦ប្រកួត និងស៊ុតចូលរហូតទៅដល់ ៣០គ្រាប់ឯណោះ ។