Ronaldo បានសារភាពចំៗបែបនេះ ក្រោយបរាជ័យ ៥-០ ទល់និងក្រុម Celta Vigo ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាល

Cristiano Ronaldo បានចែករំលែកអារម្មណ៍របស់គាត់នៅលើ Instagram របស់គាត់បន្ទាប់ពី Al-Nassr ត្រូវបានចាញ់ ៥-០ ទល់និង Celta Vigo ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាលកាលពីម្សិលមិញនៅកីឡាដ្ឋាន Estadio Do Algarve ហើយម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យរូបនេះ ក៏ដូចជា Marcelo Brozovic ដែលទើបនឹងចូលថ្មី បានលេងក្នុងតង់ទី១ ដែលបានបញ្ចប់ដោយគ្មានគ្រាប់បាល់ហើយ ពួកគេទាំងពីរត្រូវបានដូរចេញនៅដើមតង់ទីពីរ ដើម្បីឲ្យមានលទ្ធផលប្រែប្រួល តែចុងក្រោយនៅតែមិនអាចកែប្រែស្ថានការណ៍បានដដែល។

Cristiano Ronaldo និងមិត្តរួមក្រុមដទៃទៀតបានត្រឹមសម្លឹងមើលការបរាជ័យនេះប៉ុណ្ណោះ ហើយតារាឆ្នើមព័រទុយហ្គាល់រូបនេះមានកំហុសដោយការខកខានរកគ្រាប់បាល់ឲ្យ Al-Nassr នាំមុខក្នុងតង់ទី ១ ជាមួយនឹងការតែតបាល់ពីចម្ងាយរបស់គាត់ស្ទើរតែធ្វើឲ្យចូលទី។ កីឡាករវ័យ ៣៨ ឆ្នាំរូបនេះបានចែករំលែកអារម្មណ៍របស់គាត់បន្ទាប់ពីការប្រកួតដោយការបង្ហោះសារមិនពេញចិត្តនៅលើគណនី Instagram របស់គាត់ថា៖

“ការប្រកួតដំបូងសម្រាប់រដូវកាលមុន! ការងារលំបាកចាប់ផ្តើមនៅទីនេះ! “

អត្ថបទដែលជាប់ទាក់ទង