Cristiano Ronaldo ពេល​គេ​មក​លេង​នៅ​ Al Nassr ដំបូងមានមនុស្សជាច្រើនបាន​រិះ​គន់​មកលើខ្លួន

មានកីឡាករជាច្រើនធ្លាប់បានរិះគន់ខ្សែប្រយុទ្ធ​ Cristiano Ronaldo ​នៅពេលដែលកីឡាកររូបនេះបានប្តូរមកលេងក្លិប​ Al Nassr ដំបូងៗ ប៉ុន្តែឥឡូវ​នេះ​កីឡាករ​ទាំងអស់នោះហាក់ដូចជាបាន​ផ្លាស់ប្តូរ​ចិត្ត​នឹងចង់​​មក​ចូលរួមជាមួយក្រុមនៅលីគកំពូល អារ៉ាប៊ីសាអ៊ូឌីត​ វិញម្តង ។

កីឡាករវ័យ ៣៩ឆ្នាំរូបនេះបាននិយាយក្នុងសន្និសីទ​កាសែត​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា នៅពេលដែលខ្លួនបានមកដល់ប្រទេស អារ៉ាប៊ីសាអ៊ូឌីត ដំបូងមានមនុស្សជាច្រើនបានសើចចំអកនឹងរិះគន់លើរូបគេ តែ​ក្រឡែកមើល​ឥឡូវ​នេះវិញ​មាន​អ្វី​កើត​ឡើង​ខ្លះ មានតារាបាល់ទាត់ឆ្នើមជាច្រើនបានមកលេងនៅទីនេះ ហើយនៅមានកីឡាករជាច្រើនទៀតសុទ្ធសឹងតែត្រៀមខ្លួនផ្លាស់មកលេងទីនេះជាបន្ទាប់ៗ មិនត្រឹមតែប៉ុណ្ណោះកីឡាកររូបនេះបានបន្ថែមទៀតថា ខ្ញុំអាចនិយាយបាននៅថ្ងៃខាងមុខវិស័យបាល់ទាត់នៅក្នុងប្រទេសមួយនេះនិងកាន់តែរិកចម្រើនខ្លាំងជានេះទៅទៀត ។

គួរបញ្ជាក់ផងដែរថា ខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយហ្គាល់រូបនេះបាន​ផ្លាស់​មកកាន់​ Al Nassr របស់ប្រទេស អារ៉ាប៊ីសាអ៊ូឌីត​ នៅ​ក្នុង​ឆ្នាំ​នេះ​ ហើយឥទ្ធិពលកីឡាកររូបនេះបានធ្វើអោយ​កីឡាករ​ល្បី​ៗ​ជា​ច្រើន​ផ្លាស់​មកលេងនៅទីនោះ​ដូច​ជា​ Benzema និង​ Kante ជា​ដើម​ ៕

អត្ថបទដែលជាប់ទាក់ទង