កាន់ទង់ជាតិខ្មែរ តែមិនប្រាកដថា អូនជាបុប្ផាខែចែត្រកំពុងរីកលើទឹកដីកម្ពុជានោះទេ!

ព្រឹត្តិការណ៍ស៊ីហ្គេម៖ រូបមួយសន្លឹកនេះ បើមិនបានរៀបរាប់អោយបានដឹងសេចក្តីនោះទេ ច្បាស់ណាស់ប្រិយមិត្តអ្នកអាន នឹងយល់ថា ជាកញ្ញាកម្ពុជាយើង តែការពិតមិនមែនទេ ហើយក៏មិនមែនជា បុប្ផាស្ទឹងត្រែងយើងដែរ រូបនេះស្ថិតក្នុងព្រឹត្តិការណ៍ដង្ហែរព្រះអគ្គីជ័យកីឡា ដែលស្ថិតនៅក្នុងប្រទេសអាស៊ានទាំង១០ និងជាប្រទេសអាស៊ានដង្ហែរព្រះអគ្គីកីឡាចុងក្រោយគេទាំងអស់។ បងប្អូនសាកទាយទៅមើលថា អូនជាបុប្ផានៃប្រទេសអាស៊ានណាមួយដែរ ទើបស្រស់ម្លឹងៗ ណ៎?

តោះ ទស្សនាទិដ្ឋភាពទូទៅខាងក្រោមនេះ ព្រឹត្តិការណ៍ដង្ហែរក្បូនព្រះអគ្គីជ័យកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានមកដល់ប្រទេសអាស៊ានចុងក្រោយ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ និងបានទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំ និងអត្តពលិក ព្រមប្រជាជនឡាវទាំងមូល ដោយបានដង្ហែរជុំវិញក្រុងវៀងច័ន្ទកាលពីម្សិលមិញនេះ និងកំពុងធ្វើដំណើរមកកាន់ទឹកដីស្ទឹងត្រែង វេលាព្រឹកមិញ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះផងដែរ។

បញ្ជាក់ប៉ុណ្ណឹងហើយ បានដឹងឬនៅថា កញ្ញាស្អាតស្រស់សោភា កាន់ទង់ជាតិកម្ពុជា ខាងលើនេះ អូនជាបុប្ផា នៃប្រទេសអាស៊ានមួយណា? បើមិនដឹងទៀត អេដមីន ក៏មិនប្រាប់ថា តាមពិតអូនជា បុប្ផា វៀងច័ន្ទដែរ ទុកអោយតាមដានបន្តស្វែងរកបុប្ផាម្ចាស់ផ្ទះវិញម្ដង ថាតើស្អាតស្រស់ជាង ឬក៏មិនដល់អូនវៀងច័ន្ទទេ?

ក្រុមការងារកម្ពុជាតាមថតក្នុងព្រឹត្តិការណ៍ដង្ហែរព្រះអគ្គីជ័យកីឡា ជុំវិញប្រទេសអាស៊ាន រូបលោក សុវណ្ណា ខាងក្រោយបង្អស់

រូបថត៖ Sovannara Khem

អត្ថបទដែលជាប់ទាក់ទង