Henderson បានសម្រេចចិត្តចាកចេញពីក្លិប Liverpool ហើយ
កីឡាករ Jorden Henderson បានសម្រេចចិត្តចូលរួមជាមួយក្លិប Al-Etitfaq របស់ប្រទេស អារ៉ាប៊ីសាអ៊ូឌីត នៅរដូវកាលក្រោយនេះ បន្ទាប់ពីរូបគេរួមរស់ជាមួយនឹងក្រុម Liverpool អស់រយៈពេលជាច្រើនឆ្នាំ នេះបើតាមការចុះផ្សាយរបស់កាសែតមួយរបស់ប្រទេសអុីតាលី ។
បើយោងតាមការចុះផ្សាយរបស់លោក Fabrizio Romano បានឲ្យដឹងថា ខ្សែបម្រើសញ្ជាតិអង់គ្លេស រូបនេះបានសម្រេចចិត្តចុះកុងត្រា ៣ឆ្នាំជាមួយក្លិប Al-Etitfaq របស់ប្រទេស អារ៉ាប៊ីសាអ៊ូឌីត នៅក្នុងតម្លៃផ្ទេរចេញពីក្លិប Liverpool ប្រមាណជា ១២លានផោននឹងប្រាក់ពលកម្មជាច្រើនសម្រាប់កីឡាករមួយនេះផងដែរ តាមប្រភពខាងលើបានបន្ថែមទៀតថា កាលពី ១ខែកន្លងទៅក្លិបមួយនេះក៏បានចុះកុងត្រាតែងតាំងអតិតខ្សែបម្រើរបស់ក្លិប Liverpool លោក Steven Gerrard ធ្វើជាអ្នកចាត់ការទូទៅរបស់ក្លិបដូចគ្នា ។
គួរបញ្ជាក់ផងដែរថា កីឡាករ Jorden Henderson បានមកចូលរួមជាមួយក្រុម Liverpool កាលពីឆ្នាំ ២០១១ ហើយគេលេងសរុបឲ្យក្លិបបានចំនួន ៤៩២ ប្រកួត និងស៊ុតបញ្ចូលចូលទីបាន ៣៣ គ្រាប់ ៕