Mahrez យល់ព្រមចុះកុងត្រាជាមួយក្លិប Al Ahli របស់ប្រទេស អារ៉ាប៊ីសាអ៊ូឌីត

បើយោងតាមការចុះផ្សាយរបស់ Sky Sport បានអោយដឹងថា កីឡាករ Riyad Mahrez  បានសម្រេចចិត្តចាកចេញពីក្លិបយក្សរបស់ប្រទេសអង់គ្លេស Manchester City  នឹងបានចុះកុងត្រាថ្មីជាមួយក្លិបបាល់ទាត់ Al Ahli កាលពីពេលថ្មីៗនេះ ។

ខ្សែប្រយុទ្ធស្លាបស្តាំ Riyad Mahrez យល់ព្រមចុះកុងត្រារយៈពេល ៣ឆ្នាំជាមួយក្លិប Al Ahli  របស់ប្រទេស អារ៉ាប៊ីសាអ៊ូឌីត ជាមួយនឹងតម្លៃផ្ទេរប្រមាណ ៣០ លាន​ផោន មកដល់បច្ចុប្បន្ននេះ Mahrez ជាកីឡាករមួយរូបទៀតហើយដែលចាកចេញពីបាល់ទាត់នៅអឺរ៉ុប​ផ្លាស់ទៅលីគកំពូលរបស់ប្រទេស អារ៉ាប៊ីសាអ៊ូឌីត កន្លង​ទៅ​មាន​កីឡាករ​ល្បីៗ​ជា​ច្រើន​បាន​ធ្វើ​ដូច្នេះ​ដូច​ជា Cristiano Ronaldo កីឡាករ N’Golo Kante និង​ខ្សែ​ប្រយុទ្ធKarim Benzema ជា​ដើម ។

គួរបញ្ជាក់ផងដែរថា Mahrez បាន​ផ្ទេរ​ចូល​មកក្លិប Man City កាល​ពី​ឆ្នាំ ២០១៨ នឹងបានចូលលេងអោយក្រុមមួយសរុប ២៣៦ ប្រកួត និង​ស៊ុត​ចូល ៧៨ គ្រាប់ ៕

អត្ថបទដែលជាប់ទាក់ទង