Atletico Madrid ទាមទារ​ថ្លៃ​ខ្ចី​ជើងយ៉ាងច្រើន​ពី Barcelona សម្រាប់កីឡាករ Joao Felix

យោងតាមលោក Ramon Salmurri របស់ Catalan Radio បានឲ្យដឹងថា Atletico Madrid ចង់បានតម្លៃខ្ចីជើងចំនួន ២៨ លានអឺរ៉ូ ដើម្បីអនុញ្ញាតឲ្យ Joao Felix ចូលរួមជាមួយ Barcelona នៅរដូវក្តៅនេះ ក្នុងរយៈពេលមួយរដូវកាល រួមទាំងប្រាក់ខែរបស់គាត់ផងដែរ។

Felix ដែល​មិន​សូវ​ពេញ​ចិត្ត​នៅ Atletico Madrid មួយ​រយៈ​ពេល​ថ្មីៗ​នេះ​បាន​បញ្ជាក់​ថា​គាត់​ចង់​លេងតំណាង​ឲ្យ Barcelona ក្នុងនោះគាត់បាននិយាយថាវាជាសុបិនមួយរបស់គាត់ក្នុងការលេង​ឲ្យក្លិបយក្ស La Liga មួយនេះ ហើយខ្សែប្រយុទ្ធព័រទុយហ្គាល់រូបនេះក៏បាននិយាយបែបនេះតាមរយៈ GOAL ថា៖

“ខ្ញុំចង់លេងឲ្យ Barça។ Barcelona តែងតែជាជម្រើសដំបូងរបស់ខ្ញុំ ហើយខ្ញុំចង់ចូលរួមជាមួយ Barça។ វាតែងតែជាក្តីស្រមៃរបស់ខ្ញុំតាំងពីខ្ញុំនៅក្មេង។ ប្រសិនបើវាកើតឡើង វានឹងក្លាយជាសុបិនក្លាយជាការពិតមួយសម្រាប់ខ្ញុំ។”

បន្ថែមថា Atletico Madrid ត្រូវបានគេរំពឹងថានឹងស្នើសុំថ្លៃក្នុងតំបន់ចំនួន ១០០ លានអឺរ៉ូដើម្បីលក់កីឡាកររូបនេះ ដែលនឹងមិនអាចទៅរួចទេសម្រាប់ Barca ក្នុងការបង់ប្រាក់ដោយសារតែស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេ ៕

អត្ថបទដែលជាប់ទាក់ទង