Diaby ច្រានចោលការផ្តល់ជូនដ៏ធំរបស់អារ៉ាប៊ីសាអូឌីតតែពេញចិត្តទៅជាមួយ Aston Villa

ខ្សែបម្រើ Moussa Diaby ត្រូវបានគេចាប់អារម្មណ៍ជាខ្លាំងកាលពីពេលថ្មីៗនេះ ជាមួយនឹងពាក្យចចាមអារ៉ាមថារូបគេត្រូវបានក្លិប Al Nassr និង Aston Villa ចង់បានយ៉ាងខ្លាំង យ៉ាងណារបាយការណ៍ខាងលើ​ជិត​បានដល់ទីបញ្ចប់​ក្នុង​សប្តាហ៍​នេះ ​បន្ទាប់ពីមាន​ដំណឹង​ថា រូប​គេជិត​ធ្វើ​ការ​សម្រេច​ចិត្ត​អំពី​អនាគត​របស់ខ្លួនហើយ។

ទាំង Al Nassr និង Aston Villa បានយល់ព្រមលើតម្លៃផ្ទេរជាមួយក្លិបបច្ចុប្បន្នរបស់ Diaby គឺ Leverkusen តែបើយោងតាមការចេញផ្សាយរបស់អ្នកកាសែត Fabrizio Romano បានឲ្យដឹងថា កីឡាករសញ្ជាតិបារាំងទំនងជាចូលរួមជាមួយ Aston Villa និងភ្ជាប់អនាគតនៅទឹកដីអង់គ្លេស តាមការស្រង់សំដីរបស់លោក Romano បាននិយាយថា៖”Diaby ទើបតែនិយាយថានឹងទៅ Villa ដោយចង់ចូលរួមគម្រោងរបស់លោក Unai Emery ដែលបាល់ទាត់នៅ PL គឺជាអាទិភាព”បើសិនជារឿងនេះកើតឡើងមែននោះ Villa នឹងត្រូវបង់ថ្លៃលើសពី ៥០ លានអឺរ៉ូទៅកាន់ក្លិប Leverkusen ។

គួរបញ្ជាក់ថា Diaby អាចនឹងក្លាយជាកីឡាករទីបីរបស់ក្លិប Aston Villa នៅរដូវក្តៅនេះបន្ទាប់ពី Pau Torres និង Youri Tielemans ៕ ប្រភព៖ tribuna

អត្ថបទដែលជាប់ទាក់ទង