មកដឹងមូលហេតុដែលអ្នកចាំទីថ្មីរបស់ Man United កីឡាករ Onana ពាក់អាវលេខ ២៤ មិនមែនលេខ ១ ( មានវីដេអូ )

Andre Onana គ្រោងនឹងពាក់អាវលេខ ២៤ សម្រាប់ Manchester United បន្ទាប់ពីផ្ទេរពី Inter Milan អ្នកចាំទីរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៥ ឆ្នាំនៅ Old Trafford ជាមួយនឹងជម្រើសមួយឆ្នាំបន្ថែមទៀតបន្ទាប់ពីការផ្ទេររបស់គាត់ពី Inter ក្នុងតម្លៃ ៤៧ លានផោន។

Onana ធ្លាប់លេងឲ្យ Ten Hag កំឡុងពេលនៅ Ajax ហើយអ្នកចាត់ការសញ្ជាតិហូឡង់រូបនេះចង់សម្រួលដល់ការជួបជុំគ្នារបស់គាត់ជាមួយកីឡាករខាងលើឡើងវិញ
ក្នុងនោះកីឡាករវ័យ ២៧ ឆ្នាំរូបនេះ នឹងក្លាយជាអ្នកចាំទីថ្មីរបស់ Man Utd បន្ទាប់ពីការចាកចេញរបស់ De Gea នៅចុងខែមិថុនា ហើយបានចាកចេញពី Old Trafford បន្ទាប់ពីចំណាយពេល ១២ ឆ្នាំជាមួយក្លិប។
Mail Sport បានទម្លាយមូលហេតុដែល Andre Onana នឹងពាក់អាវលេខ ២៤ សម្រាប់ Manchester United ។

#១ នេះគឺជាលេខដែលគាត់បានពាក់ច្រើនដងសម្រាប់អាជីពបាល់ទាត់របស់គាត់ រួមទាំងនៅ Ajax និង Inter ។

#២ Onana បានជ្រើសរើសពាក់អាវលេខ ២៤ ខណៈដែលគាត់កើតនៅថ្ងៃទី ២ ខែមេសា (២/៤) ។ កីឡាករអន្តរជាតិកាមេរូនរូបនេះបានចំណាយពេលមួយរដូវកាលនៅ Ajax ដោយពាក់អាវលេខ ១ មុនពេលប្តូរទៅលេខដែលគាត់ពេញចិត្ត។

#៣ អាវលេខ ២៤ ក៏ទំនេរនៅ Man Utd តាំងពីខែមករា ឆ្នាំ ២០២១ មកដែលពីមុនត្រូវបានពាក់ដោយ Tim Fosu-Mensah ។

#៤ វាត្រូវបានពាក់ដោយតារាជាច្រើនរបស់ United រួមទាំង Paul Scholes, David Beckham, Wes Brown និង Darren Fletcher ។


អត្ថបទដែលជាប់ទាក់ទង