Alex Telles បានចូលរួមជាមួយក្លិប Al Nassr របស់ប្រទេស អារ៉ាប៊ីសាអ៊ូឌីត 

កីឡាករ Alex Telles បានប្រកាសចាកចេញពីក្លិប Manchester United នឹងបានចូលរួមជាមួយក្លិប Al Nassr របស់ប្រទេស អារ៉ាប៊ីសាអ៊ូឌីត នៅរដូវកាលក្រោយបន្ទាប់ពីកីឡាកររូបនេះ រួមរស់ជាមួយក្លិបអស់រយៈពេល២រដូវកាល នេះបើតាមការចុះផ្សាយរបស់ Sky Sports ។

ជាមួយគ្នានេះដែរ បើយោងតាមប្រភពខាងលើបានឲ្យដឹងថាក្លិប Al Nassr បានចំណាយទឹកប្រាក់ប្រមាណ ២៦លាន ដុល្លារឲ្យក្រុម បិសាចក្រហម ដើម្បីនាំយកខ្សែការពារសញ្ជាតិប្រសុីលរូបនេះចូលរួមជាមួយនឹងខ្លួននៅរដូវកាលក្រោយ ក្រោមការដឹកនាំរបស់លោកគ្រូ erick ta hag ខ្សែការពារ Alex Telles ហាក់ដូចជាមិនសូវមានឱកាសបានបង្ហាញខ្លួននៅលើទីលានទើបក្លិបបានសម្រេចចិត្តដាក់ឲ្យក្លិប Sevilla ខ្ចីជើងរយៈពេលមួយរដូវកាល យ៉ាងណាមិញកីឡាកររូបនេះនិងចូលរួមជាមួយក្លិប Al Nassr នៅរដូវកាលក្រោយក្នុងកុងត្រារយៈពេល ២ឆ្នាំ និងប្រាក់ពលកម្មជាច្រើនទៀត ៕

គួរបញ្ជាក់ផងដែរថា Alex Telles បានចូលរួមជាមួយក្លិប Manchester United កាលពីឆ្នាំ២០២០ ដោយរូបគេបានលេងអោយក្រុមមួយនេះចំនួន ៥០ប្រកួត និង ស៊ុត ចូល ១គ្រាប់ ៕

អត្ថបទដែលជាប់ទាក់ទង