ក្របខណ្ឌបាល់ទាត់ Premier League កាន់តែក្តៅគគុក ក្នុងសប្តាហ៍ទី ៣៣នេះ

ក្របខណ្ធ English Premier League គឺជាលីគដែលពិបាក និងមានការប្រកួតប្រជែងខ្លាំងជាងលីគណាណាទាំងអស់។ ក្នុងរដូវកាល 2022-23 នេះ មាន​ការ​ប្រែប្រួល​ជា​ខ្លាំង ​ដោយ​ក្រុម​ កាល​ពី​រដូវកាល​មុន​ធ្លាប់​តែ​ខ្លាំង​ឥលូវ​ធ្លាក់​ទៅ​ដល់​ចំណាត់​ថ្នាក់​លេខ ៦ លេខ ៧ ​តួ​យ៉ាង​ដូច​ជា​ក្រុម Tottenham Hotspur និង ក្រុម Liverpool ជាដើម ចំណែកឯក្រុម Newcastles united ដែលចាប់ផ្តើមរដូវកាលលេងមិនសូវល្អ និងស្ថិតនៅបាតតារាងក៏បានឡើងមកឈរចំណាត់លេខ៣ នៅពីលើក្រុមបិសាចក្រហមទៅទៀត។

បើក្រឡេកទៅកំពូលតារាងវិញ ក្រុមខ្លាំងទាំងពីរកំពុងប្រជែងគ្នាយ៉ាងស្វិតស្វាញ ដោយក្រុមកាំភ្លើងធំ Arsenal ដែលជាក្រុមខ្លាំងតាំងពីដើមរដូវកាលមកត្រូវបានភ្លាត់ស្នៀតនៅ ៣ ប្រកួត​ចុង​ក្រោយ​ ដោយស្មើ ២ និង ចាញ់ ១ ប្រកួត និងមានពិន្ទុ ៧៥ បន្តឈរកំពូលតារាងនាំមុខក្រុមចំណាត់ថ្នាក់លេខ២ (Manchester City) ២ពិន្ទុប៉ុណ្ណោះកាលពីយប់មិញនេះ ខណៈក្រុមកាំភ្លើងធំ Arsenal បានចាញ់ក្រុមប្រកួតប្រជែង មេឃខៀរ Man City ដោយលទ្ធផលមិននឹកស្មាន ៤ ទល់១ ។

គួរបញ្ជាក់ផងដែរថា ទោះបីក្រុម កាំភ្លើងធំ Arsenal​ ប្រកួត ៣៣ ប្រកួតមានពិន្ទុ ៧៥ លើសក្រុមមេឃខៀវ Man City ដែលមានពិន្ទុ ៧៣ ប៉ុន្តែក្រុម Man City សល់​២ ប្រកួត​ក្នុង​ដៃ ដោយ​ក្រុម​របស់​គេ​ទើប​តែ​ប្រកួត​បាន ​៣១ ប្រកួត​តែ​ប៉ុណ្ណោះ ដូច្នេះ​បើ​ក្រុម Man City យក​ឈ្នះ​ក្នុង​ការ​ប្រកួត​ណា​មួយ​ដែល​មាន​ក្នុង​ដៃ​ក្រុម​របស់​គេ​​នឹង​លោត​ឡើង​មក​កំពូល​តារាង​វិញ​ម្តង​ ។

សម្រាប់​យប់​នេះ​រំលង​អាធ្រាត្រ ​លីគ English Premier League ក៏​មាន ​បី​ប្រកួត​ផង​ដែរ Everton ​​ទទួល​ក្រុម​ភ្ញៀវ​ដែល​កំពុង​ឡើង​ជើង Newcastle United វេលា​ម៉ោង ១ និង ​៤៥​នាទី Southampton ទទួល​ក្រុម​ភ្ញៀវ AFC Bournemouth វេលា​ម៉ោង ១ និង ៤៥ នាទី ​ដូចគ្នា​និង​គូ​ចុង​ក្រោយ មាន់​ខ្នាយ​មាស Tottenham hotspur ទទួល​ក្រុម​ភ្ញៀវ​បិសាច​ក្រហម Manchester United វេលា​ម៉ោង ២​ និង ១៥នាទី រំលងអាធ្រាត្រ៕

អត្ថបទដែលជាប់ទាក់ទង