Barcelona ចាប់អារម្មណ៍ក្នុងការនាំយកកីឡាករ Paris ៣រូបនេះដែលទំនងជាគ្មានអនាគតជាមួយក្លិប

Barcelona ត្រូវបានគេរាយការណ៍ថាបានកំណត់គោលដៅរបស់ពួកគេក្នុងការចុះហត្ថលេខាលើកីឡាករ PSG បីនាក់ដែលមិនត្រូវបានគេរំពឹងថានឹងជាផ្នែកមួយនៃផែនការរបស់លោក Luis Enrique ក្នុងរដូវកាល ២០២៣-២៤ ក្រុម Catalan មួយនេះចង់បាន Juan Bernat, Nordi Mukiele និង Renato Sanches ខណៈដែលពួកគេចង់ពង្រឹងក្រុមរបស់ពួកគេ។

យោងតាមរបាយការណ៍របស់ El Nacional លោក Xavi បានស្នើឲ្យ Barcelona ពិភាក្សាជាមួយ PSG ទាក់ទងនឹងកីឡាករទាំងបីខាងលើ លោកជឿជាក់ថាពួកគេអាចមានលទ្ធភាពទិញកីឡាករទាំងបីដែលមិនមែនជាផ្នែកនៃផែនការរបស់ Enrique នៅទីក្រុងប៉ារីស ដោយសារវិបត្តិហិរញ្ញវត្ថុដែលកំពុងបន្តរបស់ក្លិប Barca មិនបានធ្វើការចុះហត្ថលេខាណាមួយឡើយនៅរដូវក្តៅនេះ។ ពួកគេបាននាំយក Oriol Romeu ក្នុងតម្លៃថោកពី Girona ខណៈដែល Ilkay Gundogan បានចូលរួមជាមួយការផ្ទេរដោយឥតគិតថ្លៃ។ ឥឡូវនេះលោក Xavi ចង់បានបីនាក់បន្ថែមទៀត ហើយបីរូបនោះគឺជាតារា PSG ខាងលើដែលស្ថិតក្នុងបញ្ជីរបស់គាត់ គាត់ជឿជាក់ថា Bernat អាចជាជម្រើសដ៏ល្អសម្រាប់ខ្សែការពារឆ្វេងវ័យក្មេង Alejandro Balde បន្ទាប់ពីការចាកចេញរបស់ Jordi Alba ។

អត្ថបទដែលជាប់ទាក់ទង