កំណត់ត្រាពិសេសមួយត្រូវបាន Haaland បំបែកទៀតហើយកាលពីយប់មិញនេះ

កីឡាករ Erling Haaland ដែលមានរហស្សនាមថា មនុស្សយន្ត បានបំបែកកំណត់ត្រាជាច្រើន ចាប់តាំងពីរូបគេមកកាន់ទឹកដីអង់គ្លេសមកម្លេះ។ ហើយនៅយប់មិញនេះ កីឡាករសញ្ជាតិន័រវេស បានបំបែកកំណត់ត្រាពិសេសមួយទៀតហើយ គឺក្លាយជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេ ដំបូងបង្អស់ក្នុងការបង្ហាញខ្លួន ២៩ ប្រកួត រកបាន ៣៣គ្រាប់នៅ Premier League។

ជាក់ស្ដែងកាលពីពេលយប់មិញនេះ មានការប្រកួតរវាងក្រុម Manchester City និង Arsenal ដោយលទ្ធផល 4-1 ក្នុងនោះដែរ Haaland រកបាន ១ គ្រាប់ក្នុងនាទី ៩0+៥ ដែលជួយឲ្យមេឃខៀវអាចរកបាន ៣ពិន្ទុបន្ថែមទៀត។

យ៉ាងណាមិញ Erling Haaland បានបង្ហាញខ្លួនសរុបចំនួន ៤៣ លើក ដោយរកបាន ៤៩ គ្រាប់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង