អ្នកគាំទ្រប្រតិកម្មជាខ្លាំងនៅពេលដែល Messi ត្រូវបានប្ដូរចេញក្នុងជំនួបជាមួយ Atlanta
អ្នកគាំទ្រមិនសប្បាយចិត្តនឹងលោក Gerardo Martino ជាខ្លាំងបន្ទាប់ពីអ្នកចាត់ការទូទៅរបស់ក្លិប Inter Miami បានប្ដូរខ្សែប្រយុទ្ធ Lionel Messi ចេញនៅនាទីទី ៧៨ ក្នុងការប្រកួតទល់និងក្រុម Atlanta United។
Messi បានបើកការស៊ុតបញ្ចូលទីក្នុងការបង្ហាញខ្លួនលើកដំបូងរបស់គេសម្រាប់ក្រុម Inter Miami នៅនាទីទី ៨ នៃការប្រកួត ហើយបានបន្ថែមការនាំមុខម្ដងទៀតនៅនាទីទី ២២ ដែលពិតជាដាក់សម្ពាធលើក្រុម Atlanta យ៉ាងខ្លាំង សម្រាប់ការប្រកួតនេះដែលក្រុម Inter Miami ទទួលបានជ័យជម្នះលើក្រុម Atlanta United ដោយលទ្ធផល ៤-០ ។
ទោះជាយ៉ាងណាក៏ដោយលោក Martino មិនចង់ប្រថុយឲ្យម្ចាស់ពាន Ballon d’Or ៧សម័យកាលរូបនេះ លេងបានពេញមួយប្រកួតនោះទេ ដែលលោកសម្រេចចិត្តផ្លាស់ប្ដូររូបគេចេញដោយនៅសល់តែ ១២ នាទីទៀតប៉ុណ្ណោះនឹងចប់ការប្រកួត។
នេះជាមតិរបស់អ្នកគាំទ្រនៅក្នុងបណ្ដាញសង្គម Tweets៖