ក្រោយបោះឆ្នោតរួច និងដឹងច្បាស់ថា មិនអាចធ្វើតាមសន្យាបាន សម្តេចតេជោ ប្រកាសបែបនេះទៅកាន់កម្មករកម្មការិនីរោងចក្រ

រាជធានីភ្នំពេញ៖ ក្នុងសារជាសំឡេងជូនចំពោះកម្មករ កម្មការិនី នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ​២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានស្នើសុំការអនុគ្រោះពីកម្មករ ​កម្មការិនី​ទាំង​អស់ ដែលមិនទាន់បានចុះសួរសុខទុក្ខតាមការសន្យាបន្ទាប់ពីការបោះឆ្នោតរួច ដោយសារ​កត្តា​ពេលវេលា និង​កំពុងរៀបចំរាជរដ្ឋាភិបាលថ្មី បញ្ហានេះដែរសម្តេចនឹងបកស្រាយនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ នាកម្មវិធីសម្ពោធផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣។

គួររំឭកថា សម្តេចតេជោធ្លាប់បានសន្យាថា ពេលបោះឆ្នោតហើយនៅត្រឹមថ្ងៃទី២៧ ខែកក្កដានេះ សម្តេចនឹងចាប់ផ្ដើមចុះសួរសុខទុក្ខកម្មករ កម្មការិនីបន្តទៀត នៅ ១០ គោលដៅក្នុងរាជធានី ខេត្ត ប៉ុន្តែ​ដោយ​​សារកត្តាពេលវេលា និងកត្តានៃការរៀបចំរដ្ឋាភិបាលថ្មី ទើបសម្តេចផ្ញើសារសំឡេងជាពិសេស ទៅកាន់កម្មករ កម្មការិនីនៅព្រឹកនេះ នឹងគម្រោងបកស្រាយបញ្ហាជុំវិញការបង្កើតរដ្ឋាភិបាលថ្មី នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ ខាងមុខ នៅក្នុងកម្មវិធីសម្ពោធផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង