មកដឹងពីកីឡាកររបស់ Man City ៣រូបនេះដែលអាចជំនួសកន្លែង Ilkay Gundogan

Manchester City រីករាយនឹងរដូវកាល ២០២២-២៣ ដ៏អស្ចារ្យ ដោយបានឈ្នះពានរង្វាន់ធំៗជាច្រើន ក្នុងនោះកីឡាករ​ដែល​សំខាន់​ៗក្នុង​ការ​ទទួល​បាន​ជោគជ័យ​របស់​ក្រុម​គឺ​អតីត​ប្រធាន​ក្រុម Ilkay Gundogan បានស៊ុតបញ្ចូលទីបាន ១១ គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមចំនួន ៧ ដងក្នុងការបង្ហាញខ្លួន ៥១ ប្រកួតនៅគ្រប់ការប្រកួតទាំងអស់កាលពីរដូវកាលមុន ។ យ៉ាង​ណា​មិញ មាន​កីឡាករ​ក្នុង​ក្រុម​របស់​ Man City ដែល​គួរ​តែ​ត្រៀម​ខ្លួន​ដើម្បី​ទទួល​តំណែងពី​ខ្សែ​បម្រើ​សញ្ជាតិ​អាល្លឺម៉ង់ខាងលើ ហើយនេះ​ជា​​កីឡាករ​បី​រូប​ដែល​អាច​ជំនួស​តំណែង Ilkay Gündogan នៅ​រដូវ​កាល​ក្រោយ៖

#3 Mateo Kovacic

Mateo Kovacic បានចូលរួមជាមួយ Manchester City ក្នុងតម្លៃខ្លួន ២៥ លានផោន អតីតខ្សែបម្រើ Real Madrid និង Chelsea រូបនេះបាននាំមកនូវបទពិសោធន៍ជាច្រើនដល់ក្រុមរបស់លោក Pep Guardiola ហើយគួរតែជាកីឡាករសំខាន់សម្រាប់ក្រុម Cityzens ។កីឡាករអន្តរជាតិក្រូអាតរូបនេះមិនមែនជាខ្សែបម្រើដែលគ្រោះថ្នាក់នោះទេ ក្នុងនោះគាត់ស៊ុតបញ្ចូលទីបានពីរគ្រាប់ និង assist ពីរគ្រាប់ទៀតក្នុង ៣៧ ប្រកួតនៅគ្រប់ការប្រកួតទាំងអស់សម្រាប់ Chelsea កាលពីរដូវកាលមុន។

#2 Phil Foden

Phil Foden លេងជាខ្សែប្រយុទ្ធក្រោមការដឹកនាំរបស់លោក Guardiola កាលពីរដូវកាលមុន ប៉ុន្តែគាត់បានលេងពីរបីប្រកួតជាខ្សែបម្រើ។ Foden បានបង្ហាញខ្លួន ៤៨ លើកសម្រាប់ City កាលពីរដូវកាលមុន ដោយ ១៦ ប្រកួតលេងជាស្លាបឆ្វេង ហើយគាត់បានលេងជាខ្សែបម្រើ ១៩ ដង ដោយបានក្លាយជាផ្នែកមួយនៃក្រុមរបស់ Manchester City អស់រយៈពេល ៦ រដូវកាល គាត់គឺជាសមាជិកម្នាក់ក្នុងចំណោមសមាជិកនៃក្រុមធំនៅអាយុត្រឹមតែ ២៣ ឆ្នាំ។ ជាមួយនឹង Grealish, Alvarez និង Riyad Mahrez ទំនងជានឹងកាន់កាប់តួនាទីខ្សែប្រយុទ្ធហើយ Foden អាចក្លាយជាកីឡាករសំខាន់ក្នុងតំបន់បម្រើ។

#1 Bernardo Silva

Bernardo Silva អាចជាបុរសល្អបំផុតដើម្បីជំនួស Gündogan នៅតំបន់បម្រើ Silva បានលេង ១៨ ប្រកួតជាខ្សែបម្រើកណ្តាលកាលពីរដូវកាលមុន ដោយបានបញ្ជូនបាល់បាន ៤ ដង។ ក្នុងរដូវកាល ២០២១-២២ Silva បានលេង ២៩ ប្រកួតជាខ្សែបម្រើកណ្តាល ដោយស៊ុតបញ្ចូលទីបាន ៩ គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមចំនួន ៤ដង ក្នុងនោះគាត់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញពី Etihad ជាមួយនឹងក្លិប Barcelona និង PSG ក្នុងចំណោមក្លិបដែលចាប់អារម្មណ៍លើតារាព័រទុយហ្គាល់ខាងលើ៕

អត្ថបទដែលជាប់ទាក់ទង