កំពូលកីឡាករល្បីៗទាំង ៥ ដែលបានចូលរួមជាមួយ Saudi Pro League នៅរដូវក្តៅនេះ

ជាមួយនឹងការទិញយកកីឡាករល្បីៗមួយចំនួននៅក្នុងពិភពបាល់ទាត់ អារ៉ាប៊ីសាអូឌីត បានធ្វើឲ្យពិភពបាល់ទាត់អឺរ៉ុបភ្ញាក់ផ្អើល ជាមួយនឹងការនាំយកតារាឆ្នើមហង្សក្រហម Liverpool លោក Steven Gerrard ធ្វើជាគ្រូបង្វឹករបស់ Al-Ettifaq ជាមួយនិងប្រាក់ខែដ៏ច្រើនសម្បើម។ ដូច្នេះខាងក្រោមនេះគឺជាកីឡាករកំពូលៗទាំង ៥ដែលបានចូលរួមជាមួយ Saudi Pro League នៅរដូវក្តៅនេះ ៖

#5 Kalidou Koulibaly
Koulibaly គឺជាផ្នែកមួយនៃការទិញយករបស់ Saudi Pro League ចុងក្រោយបង្អស់បន្ទាប់ពីការផ្ទេររបស់គាត់ទៅ Al-Hilal ក្នុងតម្លៃ ១៨ លានផោន ខណៈដែលគាត់បានរងទុក្ខពីក្រុមដ៏ធំ Chelsea ហើយកីឡាករសញ្ជាតិសេណេហ្គាល់រូបនេះ មានការងឿងឆ្ងល់បន្ទាប់ពីបានចូលរួមជាមួយ Chelsea ពី Napoli កាលពីរដូវក្តៅមុនក្នុងកិច្ចព្រមព្រៀងតម្លៃ ៣៣ លានផោន ដោយគាត់​មិន​បាន​សម្រេច​ដូច​ការ​រំពឹង​ទុក​ទេ ខណៈ​ដែល​គាត់​បាន​​បង្ហាញ​ខ្លួន​ចំនួន ៣២ ប្រកួត ក្នុងនោះ​គាត់​បាន​រង​របួស​ច្រើន​បំផុត​សម្រាប់​ក្រុម​តោ​ខៀវ។

#4 Ruben Neves
Neves បានផ្លាស់ទៅ Al-Hilal បន្ទាប់ពីចំណាយពេលរយៈពេល ៦ឆ្នាំរបស់គាត់ជាមួយ Wolver ក្លិបអារ៉ាប៊ីសាអូឌីតមួយនេះបានចំណាយប្រាក់ចំនួន ៤៧ លានផោនដើម្បីចុះហត្ថលេខាលើកីឡាករ Neves ដោយនៅសល់កុងត្រាមួយឆ្នាំទៀត។ កីឡាករសញ្ជាតិព័រទុយហ្គាល់ដែលបានចូលរួមជាមួយ Wolves ក្នុងឆ្នាំ ២០១៧ ត្រូវបានគេសង្ស័យថានឹងផ្លាស់ប្តូរទៅកាន់ Barcelona ប៉ុន្តែការផ្ទេរដ៏ល្អរបស់គាត់មួយនេះត្រូវបានបរាជ័យ។

#3 N’Golo Kante
Kante បានចូលរួមជាមួយក្រុមការពារជើងឯក Al-Ittihad ហើយម្ចាស់ជើងឯក World Cup ២០១៨ រូបនេះនឹងរកបានប្រហែល ៧៥ លានផោនលើរយៈពេលនៃកិច្ចសន្យារយៈពេល ៤ ឆ្នាំរបស់គាត់ បើទោះបីជាចូលរួមដោយគ្មានតម្លៃខ្លួនក៏ដោយ។

#2 Roberto Firmino
Firmino ដែល​លា​អ្នក​គាំទ្រ​នៅ Anfield ជាមួយ​នឹង​គ្រាប់​បាល់​ជាច្រើនបាន​ចាក​ចេញ​ពី Liverpool ក្នុង​នាម​ជាកីឡាករគ្មានតម្លៃខ្លួន និង​ចុះ​ហត្ថលេខា​ឲ្យ​ក្រុម Al-Ahli របស់​អារ៉ាប៊ីសាអូឌីត។ កីឡាករសញ្ជាតិប្រេស៊ីលដែលបច្ចុប្បន្នមានវ័យ ៣១ ឆ្នាំរូបនេះបានចូលរួមជាមួយ Liverpool ក្នុងឆ្នាំ ២០១៥ ហើយរកគ្រាប់បាល់បាន ៨២ គ្រាប់ក្នុងអំឡុងពេលស្នាក់នៅ ៨ ឆ្នាំរបស់គាត់នៅ Anfield ។

#1 Karim Benzema
អ្នកឈ្នះ Ballon d’Or ឆ្នាំ ២០២២ បានចាកចេញពី Real Madrid បន្ទាប់ពីអាជីពរយៈពេល ១៤ ឆ្នាំនៅក្នុងរដ្ឋធានីអេស្ប៉ាញ ហើយបានចូលរួមជាមួយ Al-Ittihad ។
យោងតាមរបាយការណ៍បានឲ្យដឹងថា Benzema នឹងរកប្រាក់បានច្រើនជាងគេ ១២ ដងច្រើនជាងនៅ Madrid ហើយកីឡាករសញ្ជាតិបារាំងរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលពីរឆ្នាំជាមួយ Al-Ittihad ជាមួយនឹងជម្រើសមួយឆ្នាំបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង